សូមជួយថែរក្សា! ចំនួនសត្វកុកពាក់អំបោះនៅកម្ពុជា កើនឡើងជាងឆ្នាំទៅ

//s9.kh1.co/4a/4af134d474726ac4fea19998677c860db6d9039d.jpg
សង្គម

 ២៨-វិច្ឆិកា-២០២១ ៨ល្ងាច · ២ ឆ្នាំមុន

អង្គការ BirdLife ប្រចាំនៅកម្ពុជាបានឱ្យដឹងថា ចំនួនសត្វកុកពាក់អំបោះមានចំនួនកើនឡើងក្នុងរដូវពងកូនក្នុងឆ្នាំ២០២១ ពោលគឺច្រើនជាងឆ្នាំទៅ។

ភ្នំពេញ៖ នាពេលថ្មីៗនេះ សម្បុកសត្វកុកពាក់អំបោះចំនួន៨ត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ដោយក្រុមការងារអង្គការ BirdLife។ ​សម្បុកសត្វកុកពាក់អំបោះមានការកើនឡើង បើធៀបនឹងរដូវបន្តពូជឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កុកពាក់អំបោះ ឬសត្វកុកកស​ Woolly Necked Stork  ជាបក្សីដែលត្រូវបានចាត់ចូលជាប្រភេទ ជិតរងការគំរាមកំហែងក្នុងបញ្ជីរក្រហមរបស់ IUCN Rest List ពិភពលោក។ កុកពាក់អំបោះ ចាប់ផ្តើមបន្តពូជចំនួន២ដងក្នុងមួយឆ្នាំ ដោយចាប់ពីខែកុម្ភៈ ដល់ខែឧសភា និងចាប់ពីខែសីហា ដល់ខែវិច្ឆិកា។ រដូវបន្តពូជឆ្នាំ២០២១នេះ ក្រុមការងាររបស់អង្គការ Birdlife ប្រចាំកម្ពុជា បានប្រទះឃើញសម្បុករបស់សត្វកុកពាក់អំបោះចំនួន៨ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តរតនគិរី។

អង្គការ BirdLife ប្រចាំនៅកម្ពុជាបានឱ្យដឹងថា ចំនួនសត្វកុកពាក់អំបោះមានចំនួនកើនឡើងក្នុងរដូវពងកូនក្នុងឆ្នាំ២០២១  ខណៈឆ្នាំ២០២០ អង្គការនេះ បានរកឃើញសម្បុកសត្វត្រឹមតែ ៤ប៉ុណ្ណោះ។

យ៉ាងណាមិញ អង្គការ BirdLife បានសំណូមពរដល់ប្រជាសហគមន៍ អាជ្ញាធរមូលដ្ឋានទាំងអស់ឱ្យចូលរួមថែរក្សាការពារបក្សីកំពុងរងគ្រោះដោយការគំរាមកំហែងឈានទៅជិតផុតពូជ នៅដែនជម្រកសត្វព្រៃលំផាត។ ការចូលរួមជួយការពារទីជម្រករបស់សត្វក្នុងព្រៃធម្មជាតិ ជាផ្នែកមួយជួយ កាត់បន្ថយផលប៉ះពាល់សត្វគ្រប់ប្រភេទ ជាពិសេសសត្វជិតផុតពូជនៅតាមព្រៃ៕  

ប្រភព៖ ថ្មីថ្មី

សូមចូលទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=650,h=434,q=100/f5/f566c11136e3738721c19ae272d8ddc401871838.jpg
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T