សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ចូលទិវង្គតហើយ កាលពីព្រឹកមិញនេះ

//s9.kh1.co/f3/f3b215ee034606737ae1f94ae64df68d9a43c2d8.jpg
តារា & កម្សាន្ដ

 ២៨-វិច្ឆិកា-២០២១ ៧ល្ងាច · ២ ឆ្នាំមុន

សម្តេចក្រុមព្រះ ចូលទិវង្គតហើយ កាលពីព្រឹកមិញនេះ

រាជធានីភ្នំពេញ៖ ពិតជាសោកសៅ និងសោកស្តាយជាពន់ពេក ដោយសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ទ្រង់ចូលទិវង្គតហើយ កាលពីព្រឹកមិញនេះ នៅវេលាម៉ោង ៩៖៤០ នាទី ត្រូវនឹងម៉ោង ៣៖ ៤០ នាទី ម៉ោងនៅភ្នំពេញ នៅក្នុងប្រទេសបារាំង។ នេះបើតាមប្រភពពីឯកឧត្តម ខៀវ កញ្ញារិទ្ធ ទទួលបានព័ត៍មានពី ឯកឧត្តម អ៊ុម ដារាវុឌ្ឍ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែរថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រសូតថ្ងៃទី២ ខែមករា គ.ស ១៩៤៤ គឺជាអ្នកនយោបាយកម្ពុជា។ ព្រះអង្គគឺជាព្រះរាជបុត្រទីពីររបស់ព្រះបាទនរោត្តម សីហនុនិងត្រូវជាព្រះរាមនៃព្រះមហាក្សត្រកម្ពុជាបច្ចុប្បន្នគឺព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិគឺជាព្រះប្រធានគណបក្សរាជានិយមមួយនៅកម្ពុជាដែលមានឈ្មោះថា គណបក្សហ៊្វុនស៊ិនប៉ិចហើយបានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្រ្តីទីមួយនៃកម្ពុជាពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៧ ហើយបន្ទាប់មកក៏បានក្លាយជាព្រះប្រធានរដ្ឋសភាចន្លោះឆ្នាំ១៩៩៨ ដល់ងឆ្នាំ២០០៦៕

នរោត្តម រណឬទ្ធ
នរោត្តម រណឬទ្ធ
នរោត្តម រណឬទ្ធ
នរោត្តម រណឬទ្ធ
នរោត្តម រណឬទ្ធ
នរោត្តម រណឬទ្ធ
នរោត្តម រណឬទ្ធ
នរោត្តម រណឬទ្ធ
នរោត្តម រណឬទ្ធ
នរោត្តម រណឬទ្ធ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T