អង្គការសុខភាពពិភពលោក ក្រើនរម្លឹកដល់កម្ពុជាឱ្យត្រៀមខ្លួនចំពោះកូវីដ១៩ប្រភេទថ្មី

//s9.kh1.co/c1/c1866d14650be64267d1ef89730046ea711b58d1.jpg
សង្គម

 ២៨-វិច្ឆិកា-២០២១ ៥ល្ងាច · ២ ឆ្នាំមុន

អង្គការសុខភាពពិភពលោក បានធ្វើការផ្តែផ្តាំទៅកាន់ប្រទេសកម្ពុជាឱ្យ​មានប្រុងប្រយ័ត្នចំពោះវីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង ប្រភេទ B.1.1.529 ដែលមានប្រភពមកពីប្រទេសអាហ្វ្រិកខាងត្បូង។

ភ្នំពេញ៖ នាពេលថ្មីៗនេះ ដោយឃើញពីកំណើនអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទថ្មី​លេខសម្គាល់ B.1.1.529 មានច្រើន នៅតាមបណ្តាប្រទេសមួយចំនួនរួចមក អង្គការសុខភាពពិភពលោក បានធ្វើការផ្តែផ្តាំទៅកាន់ប្រទេសកម្ពុជាឱ្យ​មានប្រុងប្រយ័ត្នចំពោះវីរុសមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក អង្គការសុខភាពពិភពលោក បាន ចេញសេចក្តីក្រើនរំលឹកដល់កម្ពុជាឱ្យត្រៀមខ្លួនការពារ សម្រាប់ការកើនឡើងជាគំហ៊ុកជាយថាហេតុនូវករណីជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទ B.1.1.529 ឱ្យ​ប្រជាពលរដ្ឋកម្ពុជាទាំងគួរតែត្រៀមខ្លួន និងប្រុងប្រយ័ត្នជានិច្ច ទោះបីបានចាក់វ៉ាក់សាំងការពារកូវីដហើយក៏ដោយ 

យ៉ាងណាមិញ សូមអនុវត្តវិធានការ ៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជួនដើម្បីចូលរួមកាត់ផ្តាច់ចរន្តជំងឺកូវីដ១៩ ក្នុងសហគមន៍ និងដើម្បីមនុស្សជាទីស្រឡាញ់របស់យើងទាំងអស់គ្នា៕

សូមចូលអានសេចក្តីលម្អិតរបស់អង្គការសុខភាពពិភពលោកនៅខាងក្រោម៖

សេចក្តីលម្អិតរបស់អង្គការសុខភាពពិភពលោក
សេចក្តីលម្អិតរបស់អង្គការសុខភាពពិភពលោក
សេចក្តីលម្អិតរបស់អង្គការសុខភាពពិភពលោក
សេចក្តីលម្អិតរបស់អង្គការសុខភាពពិភពលោក
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T