បទថ្មី ទេព បូព្រឹក្ស ធ្វើឲ្យ ឯកឧត្ដម​សាស្ត្រាចារ្យ ព្រឿង ឈៀង រំភើបអួលដើម.ក (មានវីដេអូ)

//s9.kh1.co/58/58d18196ae151cb6678f1747170fe5735d0eb79d.jpg
តារា & កម្សាន្ដ

 ២៨-វិច្ឆិកា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

ពិតមិនធម្មតាមែន បទថ្មី «វីរនារី» របស់តារាចម្រៀងស្រី ទេព បូព្រឹក្ស ធ្វើឲ្យ ឯកឧត្ដម​សាស្ត្រាចារ្យ ព្រឿង ឈៀង រំភើបអួលដើមក

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយស្ងប់ស្ងាត់ពីវិស័យចម្រៀង អស់មួយរយៈពេលធំរួចមក ត្រឡប់មកជាថ្មីលើកនេះ តារាចម្រៀង ទេព​ បូព្រឹក្ស បានធ្វើឲ្យមហាជនគ្រប់គ្នា ភ្ញាក់ផ្អើលចំហមាត់ នឹងវីដេអូចម្រៀងដែលអស្ចារ្យបំផុត បង្កប់នូវ ទម្រង់សិល្បៈរបស់ខ្មែរជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក្នុងការសម្ពោធដាក់ផ្លូវការនូវ វីដេអូចម្រៀងថ្មីនេះ គេឃើញ តារាចម្រៀងរូបនេះ​បានអញ្ជើញ តារាល្បីៗជាច្រើននៅកម្ពុជា ដោយក្នុងនោះ ក៏មានបុគ្គលមានកេរ្ត៍ឈ្មោះរបស់ក្រសួងវប្បធម៌ វិចិត្រ​ សិល្បៈផងដែរ ជាក់ស្តែងមាន ឯកឧត្ដម​សាស្ត្រាចារ្យ ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានអញ្ជើញចូលរួមក្នុង ការពិធីនោះផងដែរ។

មិនតែប៉ុណ្ណោះ គ្រាន់តែឃើញ វីដេអូចម្រៀងរបស់ កញ្ញា ទេព បូព្រឹក្ស ហើយនោះ លោកសាស្ត្រចារ្យបាន សម្តែងអារម្មណ៍រំភើប រហូតដល់ថ្នាក់ មានប្រសាសន៍ទាំងអួលដើមក

ក្នុងនាមជា ចាស់ទុំម្នាក់ អ្នកអភិរក្សវប្បធម៌ ដែលនៅសេសសល់ពីសម័យ «ប៉ុលពល» មក ​ស្នាដៃនេះបាន បុកចំបេះដូង ដែលខ្ញុំជាអ្នកថែរក្សាបន្តពីដូនតាដូចបូព្រឹក្ស ខ្ញុំសប្បាយចិត្តណាស់ ពីមុនយើងឆ្លងកាត់សង្គ្រាមច្រើន ដូច្នេះពេលនេះ ក្រោមសន្តិភាព សុំឲ្យផលិតកម្មទាំងអស់ យកគម្រូ សាមគ្គីគ្នា មិនចង់បានល្អដូចកូរ៉េ ល្អដូចជប៉ុន សុំត្រឹមល្អបែបខ្មែរ៕

  ឯកឧត្ដម​សាស្ត្រាចារ្យ ព្រឿង ឈៀង
  ឯកឧត្ដម​សាស្ត្រាចារ្យ ព្រឿង ឈៀង
  ឯកឧត្ដម​សាស្ត្រាចារ្យ ព្រឿង ឈៀង
  ឯកឧត្ដម​សាស្ត្រាចារ្យ ព្រឿង ឈៀង និងលោក ជា វណ្ណារិទ្ធ
  ឯកឧត្ដម​សាស្ត្រាចារ្យ ព្រឿង ឈៀង និងលោក ជា វណ្ណារិទ្ធ
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព ៖ ពិធីករ ជា វណ្ណារិទ្ធ

ទេព បូព្រឹក្ស
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T