ហេតុតែចង់ដូចអាយដល Aum បវរកញ្ញារូបនេះ សុខចិត្តជះលុយសាហាវ ចុងក្រោយ…

//s9.kh1.co/35/357096239e6036d943791ace1542ad6643380cdb.jpg
តារា & កម្សាន្ដ

 ២៨-វិច្ឆិកា-២០២១ ៥ល្ងាច · ២ ឆ្នាំមុន

បន្ទាប់ពីត្រូវគេរិះគន់រឿងសម្រស់ចាស់ពេក ព្រមទាំងចង់ឲ្យបានមុខដូចអាយដល Aum ទៀត បវរកញ្ញាភពផែនដីថៃ Nampetch Teeyapar សុខចិត្តជះលុយយ៉ាងច្រើន ដើម្បីទៅកែកុនមុខមាត់ឲ្យស្រស់ស្អាតជាងមុន

ថៃ៖ Nampetch Teeyapar ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា ​រាជិនី​សម្រស់​ដ៏​ល្បី​ របស់​ប្រទេស​ថៃ ដោយរូបនាង បាន​ជាប់​ជា​បវរកញ្ញា​លំដាប់រង​ទី ២ ​ក្នុង​កម្មវិធី Miss Universe Thailand ២០១៤ ប៉ុន្តែ​ត្រូវ​បាន​គេ​ដក​តំណែង ​ដោយ​សារ​តែ​ ការបង្ហាញ​រូប​ថត និងការ​ប្រមាថ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បវរកញ្ញាដ៏ស្រស់់សោភារូបនេះ បានក្លាយជាករណីដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសថៃ ដែលតំណាងឱ្យប្រទេស ចូលរួមប្រកួតបវរកញ្ញាភពផែនដី ២ ដង គឺនៅក្នុងឆ្នាំ ២០១៩ និង ២០២០ ថែមទៀតផង។ 

តែទោះជាយ៉ាងណា ថ្មីៗនេះ ស្រាប់តែមានប្រភពមួយ បានបើកបង្ហាញពីបវរកញ្ញារូបនេះ ដោយបានបង្ហើបថា ដើម្បី​ឱ្យមាន​មុខ​មាត់​ ដូច​តារា​សម្ដែងស្រី Aum Patcharapa នាង Nampetch បានធ្វើការវះកាត់កែសម្ផស្សអស់ជាច្រើនដង។ ហើយដោយទទួល រងនូវការរិះគន់ ពីសម្រស់កាន់តែចាស់ នៅពេលដែលនាងទទួលបានជ័យលាភីលំដាប់រងទី ២ ក្នុងកម្មវិធី Miss Universe Thailand ២០១៤ ធ្វើឲ្យនាងមានអារម្មណ៍ឈឺចាប់ និងបានសម្រេចចិត្តកែកុនសម្រស់របស់ខ្លួនឡើងវិញ។

សម្រាប់លើក​ទី​មួយ​ ​​នាង​បានកែ​ច្រមុះ​ដើម្បី​ទទួលបានទម្រង់ច្រមុះដ៏ស្រស់ស្អាតទាក់ទាញ បន្ទាប់ពីនោះមក នាងបានបន្តធ្វើការ កែតម្រូវជាបន្តបន្ទាប់ទៀត ដូចជា ភ្នែក ច្រមុះ មាត់ ថ្គាម ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ បវរកញ្ញារូបនេះ ថែមទាំងបានលើកឡើងថា ការវះកាត់កែសម្ផស្សមិនមែនជារឿងអាក្រក់នោះទេ ដូច្នេះហើយ នាងបានបើកចិត្តចែករំលែកយ៉ាងខ្លាំងពីបទពិសោធន៍របស់ខ្លួន ព្រមទាំងបានបង្ហើប ជាសាធារណៈ អំពីចំនួនទឹកប្រាក់ដែលបានចំណាយទៅលើភាពស្រស់ស្អាត គឺប្រហែល ៥,៧ លានបាត (ប្រហែលជាង ១៦ម៉ឺនដុល្លារ) ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Nampetch Teeyapar 
Nampetch Teeyapar 
Nampetch Teeyapar 
Nampetch Teeyapar 
Nampetch Teeyapar 
Nampetch Teeyapar 
Nampetch Teeyapar 
Nampetch Teeyapar 
Nampetch Teeyapar 
Nampetch Teeyapar 
Nampetch Teeyapar 
Nampetch Teeyapar 
Nampetch Teeyapar 
Nampetch Teeyapar 
Nampetch Teeyapar 
Nampetch Teeyapar 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T