តាំងពីប្រកាសទៅព្យាបាលជំងឺផ្លូវចិត្តមក យ៉ារ៉ូ ដូចស្រស់ស្រាយជាងមុន

//s9.kh1.co/a7/a70f1e8eeeced6e0b36fb57b3438930f2665b079.jpg
តារា & កម្សាន្ដ

 ២៨-វិច្ឆិកា-២០២១ ៩ល្ងាច · ២ ឆ្នាំមុន

ហ្វេនៗឃើញហើយសប្បាយចិត្តជំនួស ក្រោយឃើញ វី យ៉ារ៉ូ ហាក់ធូស្បើយនិងស្រស់ស្រាយច្រើនជាងមុន។

ភ្នំពេញ៖ កម្លោះសង្ហា វី យ៉ារ៉ូ បច្ចុប្បន្ន លោកជាពិធីករល្បីឈ្មោះមួយរូប ដែលមានវោហាស័ព្ទចាក់ទឹកមិនលិច មិនត្រឹមតែជាពិធីករនោះទេ តែ យ៉ារ៉ូ ក៏ឃើញលោកកចូលរួមសម្ដែង ក្នុងខ្សែភាពយន្តជាច្រើនផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បើក្រឡេកមើលជីវិតឯកជនរបស់ តារាប្រុសរូបនេះ បានឲ្យឃើញថា រូបលោក​មានភាពសប្បាយរីករាយ ជាមួយនឹងជីវិតសាមញ្ញរបស់លោក ដោយទំនេរពីការងារសិល្បៈ លោកតែងតែ ដើរលេងលំហែកាយ ញ៉ាំអាហារឆ្ងាញ់ៗ ជាមួយនឹងមិត្តភក្តិយ៉ាងស្រស់ស្រាយ។

យ៉ាងណាមិញ  កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន ជាពិសេសអ្នកនិយមតាមដាន និងជាហ្វេនៗរបស់ពិធីករដ៏ល្បីលោក យ៉ារ៉ូ បានផ្ទុះការភ្ញាក់ផ្អើល និងលាន់មាត់ថានឹកស្មានមិនដល់គ្រប់គ្នា ក្រោយពេលដែលតារាប្រុសដ៏មានប្រជាប្រិយភាព និងតែងតែពាំនាំនូវសំណើចជូនដល់មហាជនរូបនេះ ទម្លាយថាខ្លួនកំពុងកើតជំងឺផ្លូវចិត្ត(Depression) និងបានទៅប្រឹក្សាយោគបល់ជាមួយគ្រូពេទ្យជំនាញកាលពីពេលកន្លងទៅ។  

ដោយឡែក តាំងពីប្រកាសថាខ្លួនកំពុងស្ថិតក្នុងការព្យាបាលជំងឺផ្លូវចិត្តមក យ៉ារ៉ូ ក៏បានផ្អាកពីការងារមួយចំនួន ដើម្បីមានពេលសម្រាកដើរលេង មើលថែលំហែអារម្មណ៍ខ្លួនឯងខ្លះ ជាក់ស្ដែង ដូចរូបភាពដែលលោក បានបង្ហោះថ្មីៗនេះ បើតាមសង្គេតមើលតាមរយៈរូបភាពទាំងនេះ  កម្លោះសង្ហា វី យ៉ារ៉ូ ហាក់មានភាពធូស្បើយ និងស្រស់ស្រាយច្រើនជាងមុន៕ 

សូមទស្សនារូបភាពខាងក្រោម៖

វី យ៉ារ៉ូ
វី យ៉ារ៉ូ
វី យ៉ារ៉ូ
វី យ៉ារ៉ូ
វី យ៉ារ៉ូ
វី យ៉ារ៉ូ
វី យ៉ារ៉ូ
វី យ៉ារ៉ូ
វី យ៉ារ៉ូ
វី យ៉ារ៉ូ
វី យ៉ារ៉ូ
វី យ៉ារ៉ូ
វី យ៉ារ៉ូ
វី យ៉ារ៉ូ
វី យ៉ារ៉ូ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T