មិនថាតែងខ្លួនបែបណា កូនស្រី Angelina នៅឡើងCool អស់ស្ទះ

//s9.kh1.co/c4/c42384dbf6aec89f304e8c325bf2cc5d5ebd44a9.jpg
តារា & កម្សាន្ដ

 ២៨-វិច្ឆិកា-២០២១ ១០ល្ងាច · ២ ឆ្នាំមុន

តាំងពីប្ដូរស្ទាយ៍តែងខ្លួនថ្មី ពី Tomboy មកជាក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ កូនស្រី តារាសម្ដែងស្រី Angelina Jolie កាន់តែទទួលបានចំណាប់អារម្មណ៍ ពីការលេងខ្លួនដ៏លេចធ្លោទាន់សម័យរបស់នាង

បរទេស៖ មួយរយៈចុងក្រោយនេះ កូនស្រី តារាសម្ដែងហូលីវូដ Angelina Jolie នាង Shiloh កាន់តែទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ជាងម្តាយរបស់នាងទៅទៀត បន្ទាប់ពីបាន​លេច​មុខ​ តាម​សារព័ត៌មាន​ជា​ច្រើន​ ដោយ​សារ​តែ​ ការប្រែប្រួលនៃការតុបតែងខ្លួន ពី Tomboy មកជានារីដ៏មានសម្រស់ដ៏ស្រស់ស្អាត ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ ក្រឡេកមកមើលរូបភាពបច្ចុប្បន្នរបស់ Shiloh បានធ្វើឲ្យមនុស្សម្នាភ្លេចពាក្យចចាមអារ៉ាមថា នាងមានបំណងកែភេទ ទៅហើយ ដោយនៅក្នុងនោះ កូនស្រីបង្កើតរបស់ Angelina កាន់តែមានទំនុកចិត្តយ៉ាងខ្លាំង រាល់ពេលដែលនាង ប្រឈមមុខនឹងកាមេរ៉ា ជាពិសេស ក្នុងរូបភាព ដែលអ្នកយកព័ត៌មានចាប់បាន ពេលចាកចេញពីថ្នាក់រាំ ដោយបានតុបតែងខ្លួន ក៏ដូចជា ការស្លៀកពាក់អាវយឺត​វែង ​រួម​ជាមួយ​នឹង​ខោ​ជើង​វែង យ៉ាងទាន់សម័យ ថែមទៀត។ 

យ៉ាងណាមិញ ថ្វីត្បិតតែ ស្លៀកសម្លៀកបំពាក់បែបសាមញ្ញធម្មតាក៏ដោយ តែ Shiloh នៅតែអាចទាក់ទាញចិត្តអ្នកទស្សនា ដោយសារ កម្ពស់ដ៏លេចធ្លោ និងមុខមាត់គួរឲ្យស្រលាញ់ ជំនួស​ឱ្យ​ការ​រក្សា​អាកប្បកិរិយា​មិន​សប្បាយ​ចិត្ត​ដូច​ពេល​មុនៗ ហើយនៅពេលនេះ រូបនាងហាក់​ដូចសប្បាយ​ចិត្ត ព្រមទាំងបានលើក​ដៃ​ស្វាគមន៍​អ្នកប្រមាញ់រូបថត ​ទៀត​ផង៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Angelina Jolie
Angelina Jolie
Angelina Jolie និង កូនស្រី
Angelina Jolie និង កូនស្រី
កូនស្រី Angelina Jolie
កូនស្រី Angelina Jolie
កូនស្រី Angelina Jolie
កូនស្រី Angelina Jolie
កូនស្រី Angelina Jolie
កូនស្រី Angelina Jolie
កូនស្រី Angelina Jolie
កូនស្រី Angelina Jolie
កូនស្រី Angelina Jolie
កូនស្រី Angelina Jolie
កូនស្រី Angelina Jolie
កូនស្រី Angelina Jolie
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T