ញាក់សាច់ អ្នកលក់online ថៃ ភឹម រីផាយ រកបាន ៣លានដុល្លារ តែ១០ នាទី

//s9.kh1.co/c8/c824789ade38204af014453adadd08cc8827c4d1.jpg
តារា & កម្សាន្ដ

 ២៨-វិច្ឆិកា-២០២១ ១១ព្រឹក · ២ ឆ្នាំមុន

ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើអ្នកលក់អនឡាញថៃដ៏ល្បី​ ភឹម រីផាយ​ ដែលពេលថ្មីៗនេះ នាងអាចរកចំណូលបានយ៉ាងច្រើន ជិត ៣ លានដុល្លារ ក្នុងរយៈពេល ១០ នាទី

ថៃ៖ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើ អ្នកលក់អនឡាញដ៏ល្បីម្នាក់ ភឹម រីផាយ ចំពោះការរកស៊ីដ៏កាក់កប និងមានការពេញចិត្តពីអតិជនយ៉ាងខ្លាំង ធ្វើឲ្យអ្នកលក់រូបនេះ ទទួលចំណូលយ៉ាងច្រើន នៅពេលដែលចេញមកឡាយលក់ម្ដង។
ប៉ុន្តែ ថ្មីៗនេះ អ្នកលក់អនឡាញដ៏ស្រស់សោភារូបនេះ បែរជាធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល ជាមួយនឹងការរកចំណូលបានយ៉ាងច្រើនខុសពីធម្មតា​ ដែលរូបនាងអាច បំបែកឯកត្តកម្មអ្នកលក់អនឡាយក្នុងប្រវត្តិសាស្ត្រនៅពេលដែលឡាយលក់ ត្រឹមរយៈពេល ១០ នាទី នាងអាចរកលុយបាន ១០០ លានបាត (គិតជាដុល្លារប្រមាណ ២,៩ លាន ) ព្រមទាំងមានចំនួនអ្នកមើលដល់ទៅ ១០០ ពាន់ ថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះដោយសារតែ អ្នកលក់អនឡាញរូបនេះ បានបង្កើតនូវទំនុកចិត្ត និងភាពស្មោះត្រង់ដល់អតិថិជន បើទោះបីមិនទាន់មានផលិតផល ក៏មានអ្នកហ៊ានទិញ ឈុតគ្រឿងសំអាង ១ ក្នុងតម្លៃ ១០០០០០ បាត (ប្រហែល ២៩៤១ ដុល្លារ)  និងមានអ្នកទិញ ១០០០ នាក់ភ្លាមៗ ក្នុងរយ:ពេល ១០ នាទី ៕

ប្រភព៖ Sola Sale II

សូមទស្សនារូបភាពខាងក្រោម៖ 

ភឹម រីផាយ
ភឹម រីផាយ
ភឹម រីផាយ
ភឹម រីផាយ
ភឹម រីផាយ រកបានលុយជិត ៣លាន ដុល្លារក្នុងពេល ១០ នាទី
ភឹម រីផាយ រកបានលុយជិត ៣លាន ដុល្លារក្នុងពេល ១០ នាទី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T