អ្នកវិភាគម្នាក់និយាយថា ១០ឆ្នាំទៀត ឧបករណ៍មួយនេះរបស់ Apple នឹងជំនួសតំណែង iPhone តែម្ដង

//s9.kh1.co/8b/8b0524346e825830814657f6989da2a54276eb6f.jpg
បច្ចេកវិទ្យា

 ២៨-វិច្ឆិកា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងចេញលក់ឧបករណ៍ជំនាន់ដំបូងនេះ នៅក្នុងឆ្នាំក្រោយនេះហើយ។

បរទេស៖ គេរំពឹងថា ឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃថ្មីមួយនេះ នឹងជំនួសតំណែង iPhone។ អ្នកជំនាញម្នាក់បានបង្ហាញពីកាលវេលា សម្រាប់ការផ្លាស់ប្ដូរមួយនេះ។ លោក Ming-Chi Kuo ដែលជាអ្នកវិភាគកំពូល និងជាអ្នកស្ថិតក្នុងផ្នែកឧស្សាហកម្មជាយូរមកហើយបាននិយាយថា Apple រំពឹងថានឹងជំនួស iPhone ក្នុងរយៈពេលត្រឹមតែ១០ឆ្នាំប៉ុណ្ណោះ ក្នុងឆ្នាំ២០៣២។ អ្នកចូលមកជំនួសតំណែងមួយនេះគឺជាឧបករណ៍ពាក់លើក្បាល AR។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចេកវិទ្យា AR គឺជាពេលដែលរូបភាពនានាត្រូវបានបង្កើតដោយកុំព្យូទ័រ ហើយបង្ហាញខ្លួន នៅពិភពជុំវិញខ្លួនយើង។ អ្នកជំនាញភាគច្រើនគិតថា ឧបករណ៍នេះនឹងក្លាយជាវ៉ែនតាមួយគូ ដែលអនុញ្ញាតឲ្យអ្នក ផ្លាស់ប្ដូរពិភពលោកជុំវិញអ្នក។

លោក Kuo បាននិយាយថា៖ «បច្ចុប្បន្នមានអ្នកប្រើប្រាស់ iPhone សកម្ម ជាងមួយពាន់លាននាក់។ ប្រសិនបើគោលដៅរបស់ Apple គឺដើម្បីជំនួស iPhone ជាមួយឧបករណ៍ AR ក្នុងរយៈពេល១០ឆ្នាំ វាមានន័យថា Apple នឹងលក់ឧបករណ៍ AR យ៉ាងហោចណាស់មួយពាន់លានគ្រឿងដែរ ក្នុងរយៈពេល១០ឆ្នាំ»។ សំខាន់ លោក Kuo និយាយថា ភាពជោគជ័យនៃឧបករណ៍ទាំងនេះ នឹងអាស្រ័យលើរបៀបដែលពួកវាផ្ដាច់ចេញពី iPhone។

ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងចេញលក់ឧបករណ៍ជំនាន់ដំបូងនេះ នៅក្នុងឆ្នាំក្រោយនេះហើយ។ ឧបករណ៍ពាក់លើក្បាលនេះត្រូវបានគេរំពឹងថា នឹងបំពាក់ឡេនអេក្រង់ចំនួនពីរ 4K micro OLED ដែលផលិតដោយក្រុមហ៊ុន Sony។ ក្រុមហ៊ុន Apple ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍លើ AR និង VR ប៉ុន្តែមិនទាន់បានប្រកាសជាផ្លូវការ នូវឧបករណ៍ពាក់ក្បាលនេះនៅឡើយទេ៕

រូបតំណាង
រូបតំណាង

ប្រភព: New York Post

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T