ក្រោយប្តីប្រពន្ធ សួស វីហ្សា រកស៊ីកាក់កបដូចទឹកហូរ ស្រាប់តែ ពេជ្រ សោភា និយាយថា....

//s9.kh1.co/1a/1a15fd65a4ee31bc07745c2da781616d2e386660.jpg
តារា & កម្សាន្ដ

 ២៧-វិច្ឆិកា-២០២១ ៥ល្ងាច · ២ ឆ្នាំមុន

ពេជ្រ សោភា ពោលពាក្យបែបនេះ ក្រោយប្តីប្រពន្ធ សួស វីហ្សា រកស៊ីកាក់កបដូចទឹកហូរ

រាជធានីភ្នំពេញ៖ ជឿជាក់ថា មហាជន និងអ្នកប្រើបណ្តាញសង្គម ប្រាកដជាបានជ្រាបហើយថា តារាប្រុសស្រី អ្នកនាង សួស វីហ្សា និង លោក ថមមី កាក់កាបជោគជ័យទាំងជីវិតគ្រួសារ និងជំនួញ ក្នុងនោះ ប្ដីប្រពន្ធអ្នកសិល្បៈមួយគូនេះ មិនត្រឹមតែទទួលបានជោគជ័យលើវិថីសិល្បៈតែម្យ៉ាងនោះទេ តែអ្នកទាំងពីរ ក៏មានមុខជំនួញជាច្រើនក្តោបនៅក្នុងដៃផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ថា លោក ថមមី ដែលជាស្វាមី គឺលោកបានក្តោបមុខជំនួញ និង មានទុននៅក្នុងក្រុមហ៊ុនជាច្រើន ពោលគឺសព្វថ្ងៃនេះ លោកមានងារជាហគ្រិនវ័យក្មេង និង ជាសមាជិកនៃសភាពាណិជ្ជកម្មថែមទៀតផង។

ទន្ទឹមនោះ ស្របពេលដែលមុខជំនួញខាងលើកាន់តែទទួលបានជោគជ័យ ថ្មីៗកន្លងទៅនេះ ស្វាមីភរិយាមួយគូនេះ ឈោងចាប់យកជំនួញអចលនទ្រព្យលក់ដីឡូត៍មួយមុខទៀត ដែលកាន់តែធ្វើឱ្យជីវិតជំនួញរបស់គូស្វាមីភរិយាទាំងពីរ កាន់តែជោគជ័យមួយកម្រិតទៅមុខបន្ថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក ក្រោយបានឃើញជីវិតស្វាមីភរិយា សួស វីហ្សា និងថមមី  កាន់តែកាក់កបជោគជ័យក្នុងជីវិតបែបនេះ ស្រាប់តែ តារាចម្រៀង ពេជ្រ សោភា ដែលត្រូវជាមិត្តរួមអាជីពរបស់ សួស វីហ្សា បានចេញមុខមកសរសើរពេញមាត់ៗ ចំពោះភាពជោគជ័យជាបន្តបន្ទាប់ទាំងជីវិតគ្រួសារ សិល្បៈ និងជំនួញ អ្វីដែលសំខាន់នោះ ស្វាមីភរិយាទាំងពីរមានក្តីសុខផ្លូវចិត្ត ធ្វើឱ្យ ពេជ្រ សោភា ទ្រាំមិនសរសើរមិនបាននោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះ បើតាមសំណេររបស់តារាចម្រៀងស្រី ពេជ្រ សោភា បានសរសេររៀបរាប់នៅលើបណ្តាញសង្គមដូច្នេះថា៖ ប្តីល្អ ប្រពន្ធមានក្តីសុខផ្លូវចិត្ត សុំសរសើរគូនឹងតែម្តង វីសា អូនចាប់ឆ្នោតបានប្តីត្រូវ ជូនពរឱ្យជោគជ័យបន្តទៀតណា៕

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
សួស វីហ្សា ស្វាមី និងកូន
សួស វីហ្សា ស្វាមី និងកូន
សាររបស់ពេជ្រ សោភា
សាររបស់ពេជ្រ សោភា
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T