មានពាក្យពេចន៍អ្វីជូនពរ? ថ្ងៃនេះ បវរកញ្ញាឯកចក្រវាលកម្ពុជា បានឡើងយន្តហោះទៅប្រកួតហើយ

//s9.kh1.co/c7/c73408d4ce4179ce3d928d1110e6e74f986e0401.png
តារា & កម្សាន្ដ

 ២៧-វិច្ឆិកា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

សូមជូនពរពីចម្ងាយ ទីបំផុតថ្ងៃនេះ បវរកញ្ញាឯកចក្រវាលកម្ពុជា បានឡើងយន្តហោះទៅប្រកួតហើយ

រាជធានីភ្នំពេញ៖ នាវេលាម៉ោងប្រមាណជា២ នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កញ្ញា ងិន ម៉ារ៉ាឌី បវរកញ្ញាឯកចក្រវាលកម្ពុជា បានធ្វើដំណើរឡើងយន្តហោះចាកចេញពីប្រទេសកម្ពុជាហើយ ក្រោមក្រសែភ្នែក និងការជូនដំណើរពីសំណាក់មហាជន និងហ្វេនៗជាច្រើននាក់ នៅអាកាសយានដ្ឋានអន្តរជាតិក្រុងភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅក្នុងទិដ្ឋភាពនៃការជូនដំណើរនោះ គេសង្កេតឃើញមានវត្តមាននៃការចូលរួមពីសំណាក់លោកឱពុក អ្នកម្តាយ ព្រមទាំងក្រុមគ្រួសារ កញ្ញា ម៉ារ៉ាឌី ព្រមទាំងវត្តមានរបស់កញ្ញា រ៉េត សារីតា អតីតបវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០២០ថែមទៀតផង។

សូមរំលឹកផងដែលថា ក្រោយចាកចេញពីព្រះរាជាណាចក្រកម្ពុជា កញ្ញាងិន ម៉ារ៉ាឌី នឹងត្រូវចូលរួមប្រកួតនៅទីក្រុងអុីឡីត ប្រទេសអុីស្រាអ៊ែល ដែលកាលបរិច្ឆេទនៃការប្រកួតផ្តាច់ព្រ័ត្រគ្រោងនឹងប្រារព្ធឡើងនាថ្ងៃអាទិត្យ ទី១២ ខែ ធ្នូ ឆ្នាំ២០២១ខាងមុខនេះ(កាលវិភាគម៉ោងនៅប្រទេសអុីស្រាអ៊ែល)៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

កញ្ញាងិន ម៉ារ៉ាឌី
កញ្ញាងិន ម៉ារ៉ាឌី
កញ្ញាងិន ម៉ារ៉ាឌី
កញ្ញាងិន ម៉ារ៉ាឌី
កញ្ញាងិន ម៉ារ៉ាឌី និងក្រុមគ្រួសារ
កញ្ញាងិន ម៉ារ៉ាឌី និងក្រុមគ្រួសារ
កញ្ញាងិន ម៉ារ៉ាឌី
កញ្ញាងិន ម៉ារ៉ាឌី
កញ្ញាងិន ម៉ារ៉ាឌី និងអ្នកគាំទ្រ
កញ្ញាងិន ម៉ារ៉ាឌី និងអ្នកគាំទ្រ
កញ្ញាងិន ម៉ារ៉ាឌី និងកញ្ញា រ៉េត សារីតា
កញ្ញាងិន ម៉ារ៉ាឌី និងកញ្ញា រ៉េត សារីតា
កញ្ញាងិន ម៉ារ៉ាឌី និងអ្នកគាំទ្រ
កញ្ញាងិន ម៉ារ៉ាឌី និងអ្នកគាំទ្រ
កញ្ញាងិន ម៉ារ៉ាឌី និងក្រុមគ្រួសារ
កញ្ញាងិន ម៉ារ៉ាឌី និងក្រុមគ្រួសារ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T