Wanna One ជួបជុំគ្នាជាក្រុមលើកដំបូង ក្រោយបែកគ្នាជិត ៣ឆ្នាំ

//s9.kh1.co/46/46552b6468f262f2a0f1156e10240ab249f5f8bf.jpg
តារា & កម្សាន្ដ

 ២៧-វិច្ឆិកា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

ក្រុមតារាចម្រៀងប្រុស Wanna One បានជួបជុំគ្នាជាក្រុមហើយថតរូប Selfie ជាលើកដំបូងបន្ទាប់ពីបែកគ្នា អស់រយៈពេលជិត ៣ឆ្នាំ ដោយតាំងពីបែកក្រុមតាំងពីឆ្នាំ ២០១៩

កូរ៉េខាងត្បូង ​ ៖ ថ្មីៗនេះ ក្រុម​ Wanna One ត្រូវ​បាន​គេ​បញ្ជាក់​ថា ​នឹង​ចូល​រួម​ក្នុង​កម្មវិធី Mnet Asian Music Awards ឆ្នាំ ២០២១ សម្រាប់​ការ​សម្ដែង​ដ៏​ពិសេស ហើយ​ហាក់​ដូច​ជា​បាន​ប្រមូល​ផ្តុំ​គ្នាឡើងវិញរួចរាល់​ហើយ មិនតែប៉ុណ្ណោះ Kim Jaehwan ក៏បានបង្ហោះរូប Selfie ជាមួយគ្នាជាក្រុមថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Wanna One
Wanna One

បើ​ទោះ​ជា​មាន​សមាជិក​តែ​ ១០​នាក់​ក្នុង​ចំណោម​១១​នាក់​ ដែល​មាន​វត្តមាន​ក៏​ដោយក៏ Lai Guanlin មិន​ត្រូវ​បាន​គេ​បំភ្លេច​ឡើយ ដោយតារាប្រុសរូបនេះបាន Mention គណនីផ្លូវការរបស់សមាជិកម្នាក់ទៀតដែលអវត្តមាន ធ្វើឲ្យអ្នកគាំទ្រមានការពេញចិត្តយ៉ាងខ្លាំងនឹង​ភាពយកចិត្តទុកដាក់បែបនេះ។

Wanna One
Wanna One

ស្របគ្នានេះ ការបង្ហាញរូបថត Selfie ​ជាមួយគ្នាលើកនេះក្រុម Wanna One ធ្វើឲ្យអ្នកគាំទ្រមានការរំភើបរីករាយយ៉ាងខ្លាំង ដែលបានឃើញការសម្តែងនាពេលខាងមុខ ដោយការកត់សម្គាល់ជាលើកដំបូងរបស់ពួកគេ ក្នុងការសម្តែងរួមគ្នាចាប់តាំងពីការរំសាយជាផ្លូវការ របស់ពួកគេនៅក្នុងខែមករា ឆ្នាំ ២០១៩។

Wanna One ដែលបានជួយផ្សព្វផ្សាយ K-Pop ទៅកាន់ពិភពលោក ដោយបង្កើតកំណត់ត្រាក្នុងស្រុក និងបរទេសផ្សេងៗក្នុងអំឡុងពេល ពួកគេមានសកម្មភាពនោះ… ថ្មីៗនេះបានបញ្ជាក់ពីការចូលរួមរបស់ពួកគេ នៅក្នុងព្រឹត្តិការណ៍ MAMA ឆ្នាំ ២០២១។ ពួកគេនឹងរៀបចំការសម្តែងពិសេស ដែលនឹងធ្វើឱ្យអ្នកគាំទ្ររំភើបចិត្ត។

Mnet
Wanna One
Wanna One

ទោះជាយ៉ាងណា Mnet មិន​ទាន់​បាន​បញ្ជាក់​ថា ​តើ​សមាជិក​ប៉ុន្មាន​នាក់ ​នឹង​ចូល​រួម​ការ​សម្តែង​នោះ​ទេ តែកុំឲ្យខកខានដំណាក់កាលដ៏រំភើបនៅ MAMA ឆ្នាំ ២០២១ នេះឲ្យសោះ ដែលនឹងត្រូវចាក់ផ្សាយនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២១៕

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T