ញាក់សាច់! គ្រាន់ Sunghoon ប្តូរម៉ូតសក់បែបនេះ ធ្វើឱ្យហ្វេនៗលង់ចង់គាំង

//s9.kh1.co/f1/f153c2b95445d4ab03b0c198d0d9ab629d9a4de3.jpg
តារា & កម្សាន្ដ

 ២៧-វិច្ឆិកា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

ញាក់សាច់! គ្រាន់តែ Sunghoon ប្តូរម៉ូតសក់បែបនេះ ធ្វើឱ្យហ្វេនៗលង់ចង់គាំង

កូរ៉េខាងត្បូង៖ Sunghoon ដែលជាសមាជិកក្រុមចម្រៀងប្រុស ENHYPEN មានសក់ខ្មៅពីកំណើត ចាប់តាំងពីការបង្ហាញខ្លួនដំបូងមកម្លេះ។ សក់ខ្មៅពិតជាសក្តិសមនឹងរាងរ៉ូវ ពណ៍សប្បុរ ស្បែកសរបស់តារាចម្រៀងរូបនេះខ្លាំងណាស់។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sunghoon កាលសក់ខ្មៅ មិនទាន់ប្តូរ
Sunghoon កាលសក់ខ្មៅ មិនទាន់ប្តូរ

ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ តារាចម្រៀងរូបនេះ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងលង់មិនស្ទើរឡើយ នៅពេលដែលលោកបានបង្ហាញពីសក់ដែលលោកប្តូរពណ៍ជាលើកដំបូងដែលមិនធ្លាប់មាន។

Sunghoon
Sunghoon

 សក់ពណ៌ទង់ដែងប្រាក់ បានធ្វើឱ្យ Sunghoon មើលទៅដូចជា Jack Frost តួអង្គក្នុងរឿងគំនូរជីវចល Rise of The Guardians អញ្ចឹង។

Sunghoon
Sunghoon

ជាមួយអំណោយទាននឹងថ្គាមដ៏ស្រស់ស្អាត អាវធំពណ៌ប្រផេះ និងអាវអណ្តើកខ្មៅ ធ្វើឱ្យតារាចម្រៀងប្រុសរូបនេះ មើលទៅដូចជា មនុស្សដ៏អស្ចារ្យ មកពីពិភពខាងក្រៅ។

Sunghoon
Sunghoon

នៅថ្ងៃបន្ទាប់គឺនៅថ្ងៃទី២៦​ ខែវិច្ឆិកា ឆ្នាំ២០២១ គេឃើញ Sunghoon កំពុងធ្វើដំណើរទៅចូលរួមសម្តែងក្នុងកម្មវិធី Music Bank ។ ដោយលោក ​ពាក់​អាវ​ដូច​គ្នា ប៉ុន្តែ​ពាក់​អាវ​ផ្សេង​ពី​ក្រោម។ សក់​របស់​គាត់​មាន​ពណ៌ពិតជាស៊ីគ្នានឹងការស្លៀកពាក់ខ្លាំងណាស់។

Sunghoon
Sunghoon

ទៅណាមកណា Sunghoon មិនភ្លេចឡើយសម្តែងការគួរសមជាមួយហ្វេនៗ

Sunghoon
Sunghoon

មិនថាត្រង់ចំណុចណានោះទេ សង្ហាគ្រប់ជ្រុងគ្រប់ចំណុច អញ្ចឹងទើប ហ្វេនៗមិនតិចឡើយ ធ្លាក់ក្នុងអន្លង់ស្នេហ៍ Sunghoon៕

Sunghoon
Sunghoon
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T