តោះ! មកដឹងតម្លៃសំបុត្រចូលទស្សនាការប្រកួត AFF Suzuki Cup នៅសិង្ហបុរី

//s9.kh1.co/55/55dc0b4bc360656c2133a837e25bf077b40e6630.jpg
កីទ្បា

 ២៧-វិច្ឆិកា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

មកដឹងតម្លៃសំបុត្រចូលទស្សនាការប្រកួត AFF Suzuki Cup នៅសិង្ហបុរី នាពេលឆាប់ៗខាងមុខនេះ។

សិង្ហបុរី៖ សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី នឹងអនុញ្ញាតឲ្យអ្នកគាំទ្រអាចចូលទស្សនាផ្ទាល់ក្នុងកីឡដ្ឋានបាន សម្រាប់ការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 នាដើមខែធ្នូខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡដ្ឋានជាតិរបស់សិង្ហបុរី
កីឡដ្ឋានជាតិរបស់សិង្ហបុរី

សម្រាប់កីឡដ្ឋានជាតិ ដែលអាចផ្ទុកអ្នកទស្សនារហូតដល់ ៥៥,០០០នាក់ គ្រោងនឹងទទួលត្រឹមតែ ១០,០០០នាក់ប៉ុណ្ណោះ។ រីឯកីឡដ្ឋាន Bishan Stadium ដែលអាចផ្ទុកអ្នកទស្សនាបាន ៦,០០០នាក់ ក៏គ្រោងនឹងទទួលត្រឹមតែ ១,០០០នាក់ប៉ុណ្ណោះ សម្រាប់ការប្រកួតនីមួយៗ។

កីឡដ្ឋាន Bishan Stadium
កីឡដ្ឋាន Bishan Stadium

ដោយឡែក ចំពោះតម្លៃសំបុត្រចូលទស្សនាវិញ សម្រាប់មនុស្សពេញវ័យតម្លៃ ២៥ដុល្លារ ក្នុងមួយសំបុត្រ ហើយក្មេងអាយុចាប់ពី១២ឆ្នាំចុះក្រោម តម្លៃ ១២ដុល្លារ ក្នុងមួយសំបុត្រ។ សំបុត្រនឹងមានដាក់លក់ ចាប់ពីវេលាថ្ងៃត្រង់ ថ្ងៃទី២៨ ខែវិច្ឆិកានេះ តទៅ។

ក្រុមជម្រើសជាតិកម្ពុជា 
ក្រុមជម្រើសជាតិកម្ពុជា 

គួរឲ្យដឹងដែរថា ក្រុមជម្រើសជាតិកម្ពុជាយើងស្ថិតក្នុងពូល B ជាមួយវៀតណាម, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងឡាវ សម្រាប់ព្រឹត្ដិការណ៍នេះ AFF Suzuki Cup 2020 នេះ៕

ប្រភពASEAN FOOTBALL

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T