ឆ្នាំ​២០២១ កម្ពុជា​ទទួល​បានការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ជាង​៣៩​ពាន់លាន​ដុល្លារ

//s9.kh1.co/24/24405aa52763372c5f224f9a5b46fae3a6773ac0.jpg
សង្គម

 ២៧-វិច្ឆិកា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

ឆ្នាំ​២០២១នេះ កម្ពុជា​ទទួល​បានការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ជាង​៣៩​ពាន់​លាន​ដុល្លារ ដោយ​ផ្ដោតលើ​វិស័យ​កសិកម្ម កម្មន្តសាល ហិរញ្ញវត្ថុ សណ្ឋាគារ និង​អចលនទ្រព្យ​ជាដើម​។

ភ្នំពេញ​៖ នៅក្នុងរយៈពេល៦​ខែ ឆ្នាំ​២០២១នេះ កម្ពុជា​ទទួល​បានការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ជាង​៣៩​ពាន់លាន​ដុល្លារ ដោយ​ផ្ដោតលើ​វិស័យ​កសិកម្ម កម្មន្តសាល ហិរញ្ញវត្ថុ សណ្ឋាគារ និង​អចលនទ្រព្យ​ជាដើម​។ ទំហំ​នៃ​ការវិនិយោគ គឺ​កើនឡើង​៩,៦​ភាគរយ បើ​ធៀប​នឹង​ពេល​ដូចគ្នា​នឹង​ឆ្នាំមុន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ធនាគារជាតិ​នៃ​កម្ពុជា ចេញផ្សាយ​លើ​ទំព័​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ទំហំ​វិនិយោគ​បរទេស​៣៩ពាន់លាន​ដុល្លារ គឺមាន​ប្រភពពី​ប្រទេស​ចិន កូរ៉េខាងត្បូង វៀតណាម សិង្ហ​បុរី ជប៉ុន ម៉ាឡេស៊ី ថៃ អង់គ្លេស និង​កាណាដា​។ លំហូរ​វិនិយោគ​នេះ​គ្របដណ្តប់​លើ​វិស័យ​កសិកម្ម កម្មន្តសាល ហិរញ្ញវត្ថុ សណ្ឋាគារ​និង​រមណីយដ្ឋាន សំណង់ វា​រី​អគ្គិសនី និង​អចលនទ្រព្យ ជាដើម​។ សម្រាប់​ផ្នែក​ហិរញ្ញវត្ថុ​មានការ​វិនិយោគ​ប្រមាណ​២១​ភាគរយ កម្មន្តសាល​២០​ភាគរយ អចលនទ្រព្យ​១២​ភាគរយ សណ្ដា​គារ​១១​ភាគរយ និង​កសិកម្ម​១០​ភាគរយ​។

​យ៉ាងណាមិញ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រូបនេះ បាន​បញ្ជាក់ថា ទោះបីជា​កម្ពុជា​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩ និង​បន្ត​សម្រប​ខ្លួន​ទៅនឹង​ប្រក្រតីភាព​ថ្មី​ក្តី ក៏ប៉ុន្តែ​វិស័យ​អចលនទ្រព្យ​នេះ គឺ​នៅមាន​សក្កា​នុព​ល​ក្នុងការ​វិនិយោគ​។ លោក អូន ព័ន្ធមុនីរ័ត្ន​ បានមានប្រសាសន៍ថា​៖

​អត្រា​នេះ គឺ​បាន​ដោយសារ​ការកើនឡើង​សន្សឹមៗ​នៃ​លំហូរ​ទុនវិនិយោគ​ពី​បរទេស ខណៈ​ការវិនិយោគ​និង​តម្រូវការ​ស្រុកលើ​វិស័យ​អចលនវត្ថុ​ដែលមាន​តម្លៃ​ទាប​និង​មធ្យម នឹង​បន្ត​រក្សា​កំណើន​ល្អប្រសើ

អូន ព័ន្ធមុនីរ័ត្ន​

ប្រភព៖ ថ្មីថ្មី

សូមចូលទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពអាគារធំៗនៅក្នុងរាជធានីភ្នំពេញ
ទិដ្ឋភាពអាគារធំៗនៅក្នុងរាជធានីភ្នំពេញ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T