ស្ងាត់ៗ Barca បានឈានដល់កិច្ចព្រមព្រៀងជាមួយកីឡាករ Man City រូបនេះហើយ

//s9.kh1.co/71/71a197c68c03fab75f6dbce5b7e2b02fd688c326.jpg
កីទ្បា

 ២៧-វិច្ឆិកា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

យោងតាមសារព័ត៌មាន Sport បានឲ្យដឹងថា ក្លិប Barcelona បានឈានដល់កិច្ចព្រមព្រៀងជាមួយកីឡាករ Ferran Torres របស់ក្រុម Manchester City ហើយ។

អឺរ៉ុប៖ យោងតាមសារព័ត៌មាន Sport បានឲ្យដឹងថា ក្លិប Barcelona បានឈានដល់កិច្ចព្រមព្រៀងជាមួយកីឡាករ Ferran Torres របស់ក្រុម Manchester City ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Torres 
Torres 

ពិតណាស់ ក្លិប Barca បានចុចយក Torres ជាគោលដៅផ្ទេរដ៏សំខាន់របស់ពួកគេ ក៏ដូចជាសម្រាប់គ្រូបង្វឹកថ្មីលោក Xavi នាទីផ្សារដោះដូរកីឡាករខែមករាខាងមុខ ហើយកីឡាករសញ្ជាតិអេស្ប៉ាញក៏បានជូនដំណឹងដល់ក្លិប Man City ថាគេពិតជាចង់ផ្លាស់ទៅ Camp Nou ។

Torres 
Torres 

ទោះជាយ៉ាងណាក៏ដោយ ក្រុមរបស់លោក Xavi មិនទាន់យល់ព្រមជាមួយនឹងក្លិប Man City ជុំវិញលើតម្លៃខ្លួនរបស់ Torres នៅឡើយ ហើយដោយសារតែបញ្ហាហិរញ្ញវត្ថុ ដូច្នេះមានន័យថា ក្លិប Barca ចាំបាច់ត្រូវលក់កីឡាករមួយចំនួនចេញជាមុនសិន ដើម្បីអាចមានលទ្ធភាពទិញកីឡាករវ័យ ២១ ឆ្នាំរូបនេះបាន៕

ប្រភពgoal

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T