សូម្បី Jisoo និង Jung Hae In ក៏ជឿថាហ្វេនបំភ្លេចឈុតនេះមិនបាន

//s9.kh1.co/0c/0cedc2d26e70b4bff986f126309e7d091606b7ab.jpg
តារា & កម្សាន្ដ

 ២៧-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

នេះជាឈុតឆាកក្នុងរឿង Snowdrop ដែលអ្នកកាំទ្រនឹងមិនអាចបំភ្លេចបាន បើយោងតាម ​​Jisoo និង Jung Hae In ផ្ទាល់

កូរ៉េខាងត្បូង ៖ នៅក្នុងខែធ្នូ នេះមានរឿង K-Dramas ជាច្រើន ដែលអាចធ្វើឲ្យអ្នកគាំទ្ររំភើប ហើយមួយ​ដែល​បាន​ស្ថិត​ក្នុង​បញ្ជី​តាមដាន​របស់​អ្នក​រាល់​គ្នា​គឺរឿងរបស់ប៉ុស្តិ៍ JTBC រឿង «Snowdrop» ដែលសម្តែង​ដោយ Jung Hae In និង​ជា​ការ​សម្គាល់ការ​សម្ដែង​ដំបូង​របស់ Jisoo សមាជិកក្រុម BLACKPINK ផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស


រឿង Snowdrop
រឿង Snowdrop

នៅពេលដែលកាលបរិច្ឆេទ នៃការបញ្ចាំងភាពយន្តកាន់តែខិតជិតមកដល់ JTBC បាននឹងកំពុងនាំឱ្យអ្នកគាំទ្រមើលឈុតខ្លីៗ និងរូបភាពខ្លះពីកម្មវិធី ដោយផ្តល់ឱ្យពួកគេនូវទិដ្ឋភាពតូចមួយនៃអ្វីដែលពួកគេអាចរំពឹងពីស៊េរីរឿងមួយនេះ ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងរូបភាព និងឈុតខ្លីៗ ថ្មីៗនេះ Jisoo និង Jung Hae In បានបង្ហាញខ្លួននៅក្នុងវីដេអូ សម្រាប់ Harper's Bazaar Korea ដោយពួកគេបានផ្តល់ឱ្យ TMI និង spoilers មួយចំនួន អំពីអ្វីដែលអ្នកគាំទ្រអាចរំពឹងផងដែរ។

​​Jisoo និង Jung Hae In
​​Jisoo និង Jung Hae In

ស្របគ្នានេះ ក្នុង​ពេល​សម្ភាសន៍ អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​សួរ​ថា តើ​ពួក​គេ​គិត​ថា​ឈុត ​ដែល​គួរ​ឱ្យ​ចងចាំ​បំផុត​របស់ K-Drama ជា​អ្វី? បន្ទាប់មក Jung Hae In ពន្យល់ថាលោកគិតថា ពិតជាមានឈុតឆាកអនុស្សាវរីយ៍ជាច្រើននៅក្នុងរឿងភាគ ដែលធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំង ទោះជាយ៉ាងណាក៏ដោយ នៅទីបំផុតតារាប្រុរូបនេះ បានជ្រើសរើសឈុតដែលតួអង្គរបស់លោក (Soo Ho) បានជួបតួអង្គ Jisoo (Young Ro) ជាលើកដំបូង។

នៅពេលដែល Soo Ho ឃើញ Young Ro គាត់អាចមានអារម្មណ៍ថា បេះដូងរបស់គាត់លោត គាត់មិនត្រូវបានគេសន្មត់ថាធ្លាក់ក្នុងអន្លង់ស្នេហ៍ទេ ប៉ុន្តែអារម្មណ៍លើសពីហេតុផលមួយនេះ បាទ គាត់គឺបែបនោះ។ 

Jung Hae In
Jung Hae In
Jung Hae In

បន្ទាប់ពី Jisoo បានចង្អុលបង្ហាញថា នាងចង់គូរខ្សែអាត់នោះ តារាស្រីរូបនេះក៏បានបន្ថែមថា ការជួបគ្នាលើកដំបូងរបស់តួអង្គ ក៏ជាការពេញចិត្តរបស់នាងផងដែរ នាង​បាន​ពន្យល់​ថា ក្រោយ​ពី​ថត​ឈុត​នេះ​ហើយ វា​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​ប្លែក ហើយ​នេះ​ជា​ហេតុផល​ដែល​ធ្វើឲ្យឈុតនេះ​លេចធ្លោ​ខ្លាំង​។

បន្ទាប់​ពី​ថត​ឈុត​ពេល​យើង​ជួប​គ្នា​ដំបូង ខ្ញុំ​មាន​អារម្មណ៍​ថា ​នេះ​ជា​ការ​ថត​លើក​ដំបូង​របស់​យើង សូមទន្ទឹងរង់ចាំ។ 

Jisoo
Jisoo
Jisoo

អ្នក​ទាំង​ពីរ​ក៏​បាន​បន្ថែម​ថារឿង «Snowdrop» នឹង​ក្លាយ​ជា​រឿង​ភាគ ​ដែល​ពោរពេញ​ដោយ​ទឹកភ្នែក និង​ការ​ខូចចិត្ត ទោះបីជាហាក់ដូចជាមិនគួរឱ្យជឿពីឈុតខ្លីៗ និងរូបភាពមួយចំនួនដែលត្រូវបានចេញផ្សាយក៏ដោយ៕

Jisoo
Jisoo
Jung Hae In
Jung Hae In

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T