កីឡាករសំខាន់ផង! លោក Tuchel បញ្ជាក់ថាកីឡាកររូបនេះ ទំនងជាអវត្ដមានពេលប៉ះ Man UTD

//s9.kh1.co/b1/b1deb6da9cf64d3334b7f09a75ca672caff1567e.jpg
កីទ្បា

 ២៧-វិច្ឆិកា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បានបង្ហើបថា ខ្សែបម្រើ N'Golo Kante ទំនងជានឹងខកខានការប្រកួតក្របខណ្ឌ Premier League ទល់នឹងក្រុម Manchester United ។

អង់គ្លេស៖ គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បានបង្ហើបថា ខ្សែបម្រើ N'Golo Kante ទំនងជានឹងខកខានការប្រកួតក្របខណ្ឌ Premier League ទល់នឹងក្រុម Manchester United នៅថ្ងៃអាទិត្យស្អែកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kante 
Kante 

ពិតណាស់ Kante ត្រូវបានប្ដូរចេញនៅពាក់កណ្ដាលវគ្គទីមួយ កំលុងការប្រកួតក្របខណ្ឌ Champions League ទល់នឹងក្រុម Juventus បន្ទាប់ពីកីឡាករសញ្ជាតិបារាំងរូបនេះ រងរបួសជង្គង់។ ខណៈដែលលោក Tuchel និយាយថាឳកាសដែលគេអាចនឹងត្រលប់មកទីលានវិញ គឺនៅដើមខែក្រោយឯណោះ ដូច្នេះគេទំនងជាអវត្ដមានសម្រាប់ការប្រកួតចុងសប្ដាហ៍នេះ។

Kante ពេលប្ដូរចេញ 
Kante ពេលប្ដូរចេញ 

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក ​Tuchel បាននិយាយថា៖

N'Golo Kante មានបញ្ហាជង្គង់បន្ដិចបន្ដួច។ ពេលនេះគាត់មានអារម្មណ៍ធូរស្រាលជាងមុនហើយ ប៉ុន្ដែគាត់ទំនងជាត្រូវឃ្លាតឆ្ងាយពីលាន រយៈពេលប៉ុន្មានថ្ងៃសិន៕

លោក ​Tuchel 

ប្រភពsportsmole

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T