ត្រៀមៗ! កម្មវិធីប្រលងចម្រៀងកម្រិតពិភពលោក Beat The Best ចាប់ផ្តើមចាក់ផ្សាយជូនទស្សនាហេីយ

//s9.kh1.co/03/03f477f94ef2a9be8d9f3174c90bf681a4314ce3.jpg
តារា & កម្សាន្ដ

 ២៧-វិច្ឆិកា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

កម្មវិធីប្រលងចម្រៀងកម្រិតពិភពលោក BEAT THE BEST នឹងចាប់ផ្តើមចាក់ផ្សាយជូនទស្សនាសប្តាហ៍ដំបូង នៅថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១ នេះហើយ។ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាណ៎ាទស្សនិកជននឹងប្លែកភ្នែក ប្លែកអារម្មណ៍ ជាមួយកម្មវិធីប្រលងចម្រៀងកម្រិតពិភពលោកមួយនេះ។

ភ្នំពេញ៖ ក្រោយខនខានចេញបេសកកម្មផលិតកម្មវិធីខ្នាតអន្តរជាតិ មួយរយៈធំដោយសារកូវីដកន្លងមកនេះ ឥឡូវនេះ ហង្សមាស ដែលជាទូរទស្សន៍លេចធ្លោបំផុត ខាងផលិតកម្មវិធីធំៗលំដាប់ពិភពលោកបាន ចេញប្រកាសជាផ្លូវការ នូវការចាប់ផ្តើមចាក់ផ្សាយកម្មវិធីប្រលងចម្រៀងដ៏ធំលំដាប់ពិភពលោកថ្មីមួយទៀតគឺ BEAT THE BEST ដែលនឹងចាក់ផ្សាយជូនទស្សនានូវសប្តាហ៍ដំបូងនៅថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១ នេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កម្មវិធីប្រលងចម្រៀងកម្រិតពិភពលោក BEAT THE BEST
  កម្មវិធីប្រលងចម្រៀងកម្រិតពិភពលោក BEAT THE BEST

Trailer ផ្សព្វផ្សាយថ្មីចុងក្រោយបំផុតដែលទើបនឹងបង្ហោះកាលពីព្រឹកមិញនេះ នៅលើទំព័រផ្លូវការ របស់ទូរទស្សន៍ ហង្សមាស HDTV បានញ្ចេញនូវឈុតសកម្មភាពខ្លះរបស់បេក្ខជន និងគណៈកម្មការ ដ៏ល្បីទាំង ៤រូប នៅក្នុងវគ្គដំបូងដែលត្រៀមនឹងចាក់ផ្សាយនេះ។

លោក ឆន សុវណ្ណរាជ , អ្នកនាង ពេជ្រ សោភា , លោក នីកូ , កញ្ញា ផន ស្រីខួច បានរំលេចខ្លួនយ៉ាង លេចធ្លោក្នុងនាមជាគណៈកម្មការ ដែលមានសិទ្ធកំណត់លើជោគវាសនាបេក្ខជនដែល ‘‘អាច ឬ មិនអាច’’ បន្តទៅមុខទៀតបាន។

  កម្មវិធីប្រលងចម្រៀងកម្រិតពិភពលោក BEAT THE BEST
  កម្មវិធីប្រលងចម្រៀងកម្រិតពិភពលោក BEAT THE BEST

តាមប្រភពជិតដិតនឹងអ្នកផលិតកម្មវិធីបានឲ្យដឹងថា ទស្សនិកជននឹងប្លែកភ្នែក ប្លែកអារម្មណ៍ ជាមួយកម្មវិធីប្រលងចម្រៀងកម្រិតពិភពលោក BEAT THE BEST នេះ ព្រោះគ្រប់វគ្គប្រកួតសុទ្ធតែប្លែក ខុសពីកម្មវិធីផ្សេងៗ ហើយគ្រប់យ៉ាងនៅក្នុងកម្មវិធីនេះគឺធ្វើឡើងយ៉ាងល្អិតល្អន់ និយាយរួមគឺកម្មវិធី កម្រិតពីភពលោក គុណភាពក៏ត្រូវតែតាមហ្នឹងដែរ។

រង់ចាំទស្សនាទាំងអស់គ្នានៅដើមខែក្រោយនេះ៖

រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
  លោក ឆន សុវណ្ណរាជ
  លោក ឆន សុវណ្ណរាជ
  អ្នកនាង ពេជ្រ សោភា
  អ្នកនាង ពេជ្រ សោភា
  លោក នីកូ
  លោក នីកូ
  កញ្ញា ផន ស្រីខួច
  កញ្ញា ផន ស្រីខួច
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T