អម្ពរ ទេវី បង្អួតក្តីសុខពេញទំហឹងនៅស្រុកក្រៅជាមួយគ្រួសារ

//s9.kh1.co/96/960a23e1aa712247ab688bfae1ec7272f3b3769a.png
តារា & កម្សាន្ដ

 ២៧-វិច្ឆិកា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

មិនសរសើរមិនបានមែន រដូវរងានៅស្រុកអាមេរិក អម្ពរ ទេវី ដឹកដៃគ្រួសារធ្វើរឿងមួយនេះ

តារាកម្សាន្ត៖ ក្រោយចាប់ដៃរួមរស់យ៉ាងមានក្តីសុខ ជាមួយនឹងឧត្តមស្វាមី និងកូនៗរស់នៅយ៉ាងមានក្តីសុខនៅលើទឹកដីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីដ៏មានឈ្មោះល្បីល្បាញ និងទទួលបានការគាំទ្រខ្លាំង ក្នុងកំឡុងទសវត្សទី៩០ អ្នកស្រី អម្ពរទេវី បានបង្ហោះរូបថតប៉ុន្មានសន្លឹកបង្ហាញពីទិដ្ឋភាពជិះស្គីជាមួយនឹងស្វាមី យ៉ាងមានក្តីសុខ រហូតធ្វើឲ្យអ្នកគាំទ្រផ្ទុះការសរសើរព្រាតតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនៅក្នុងរូបថតបួនសន្លឹកនោះ អ្នកស្រី អម្ពរទេវី បានបង្ហាញនូវទិដ្ឋភាពរដូវរងានៅស្រុកអាមេរិក អមដោយស្នាមញញឹមយ៉ាងមានក្តីសុខសុភមង្គល ជាមួយនឹងស្វាមី និងកូនៗ ព្រមទាំងមិត្តភក្តិក្នុងកំឡុងពេលជិះស្គីនៅលើចំណោតភ្នំមួយ ដោយអ្នកស្រីអម្ពរទេវី បានកាន់ខ្សែស្គី បង្ហាញស្នាមញញឹម ដែលប្រកបដោយភាពសប្បាយរីករាយជាខ្លាំងក្រៃលែង។

សូមរំលឹកផងដែលថា ក្រោយចាកចេញពីមាតុភូមិកម្ពុជា ទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិក អ្នកស្រី អម្ពរទេវី តារាសម្តែងដ៏ល្បីល្បាញ ជានិច្ចកាលតែងតែបង្ហាញរូបថតជុំគ្រួសារយ៉ាងមានសុខមង្គល ជាមួយនឹងស្វាមី ព្រមទាំងកូនៗ ដែលធ្វើឲ្យមហាជនខ្មែរលាន់មាត់សរសើរសឹងតែគ្រប់ៗតែម្តង៕

ចង់ឃើញថាតើ អ្នកស្រីអម្ពរទេវី និងក្រុមគ្រួសារមានសុភមង្គលយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អ្នកស្រី អម្ពរទេវី និងស្វាមី
អ្នកស្រី អម្ពរទេវី និងស្វាមី
អ្នកស្រី អម្ពរទេវី និងស្វាមីកំពុងជិះស្គី
អ្នកស្រី អម្ពរទេវី និងស្វាមីកំពុងជិះស្គី
អ្នកស្រី អម្ពរទេវី និងស្វាមីកំពុងជិះស្គី
អ្នកស្រី អម្ពរទេវី និងស្វាមីកំពុងជិះស្គី
អ្នកស្រី អម្ពរទេវី និងស្វាមី
អ្នកស្រី អម្ពរទេវី និងស្វាមី
អ្នកស្រី អម្ពរទេវី និងស្វាមីកំពុងជិះស្គី
អ្នកស្រី អម្ពរទេវី និងស្វាមីកំពុងជិះស្គី
អម្ពរ ទេវី
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T