ទោះធ្លាប់មានប្រវត្តិបែកគ្នា ស្នេហ៍តារាថៃទាំងនេះ ងាកមកត្រូវគ្នាវិញ ស្វីតលើសដើម

//s9.kh1.co/f9/f987558d873be53870c7888084bf0333567d7b6e.jpg
តារា & កម្សាន្ដ

 ២៧-វិច្ឆិកា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

អ្នកណាថាគូស្នេហ៍បែកគ្នារួច មិនអាចងាកមកត្រូវគ្នាវិញបាន មើលតែតារាថៃទាំងនេះ ធ្លាប់សម្រេចចិត្តចែកផ្លូវគ្នាម្ដងរួច តែងាកមកត្រូវគ្នាវិញ ផ្អែមល្ហែមនឹងគ្នាជាងមុនទៀត។

ថៃ៖ បើនិយាយដល់រឿងស្នេហា មិនថាស្នេហាដំបូង ឬមានទំនាក់ទំនងស្នេហាប៉ុន្មានដងឡើយ គេតែងតែឃើញមានគូស្នេហ៍ជាច្រើនធ្លាប់តែផ្អែមល្ហែមល្អូកល្អើនជាមួយគ្នា ហើយថែមទាំងបានទាក់ទងគ្នាមករាប់ឆ្នាំ ចុងក្រោយក៏សម្រេចចិត្តបែកគ្នាដោយហេតុផលណាមួយ។ ពិតណាស់ ក្រោយគូស្នេហ៍ជាច្រើនបានចែកផ្លូវគ្នា ភាគតិចណាស់ដែលគេឃើញគូស្នេហ៍ទាំងនោះ ត្រលប់មកត្រូវគ្នាហើយសាងជីវិតគូជាមួយគ្នាម្ដងទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត បើក្រឡេកទៅមើលគូស្នេហ៍តារាថៃល្បីៗប្រចាំប្រទេសវិញ មានច្រើនគូណាស់ដែលធ្លាប់ធ្វើឲ្យមហាជន និងហ្វេនៗជាច្រើនខកបំណង ខណៈពួកគេសម្រេចចិត្តប្រកាសបែកបាក់ជាមួយគួស្នេហ៍ខ្លួន បើទោះបីធ្លាប់មានទំនាក់ទំនងជាមួយគ្នាអស់រយៈពេលច្រើនឆ្នាំមកនោះ។ លើសពីនេះទៅទៀត ក្រោយបែកគ្នាមានគូស្នេហ៍តារាខ្លះ នៅតែបន្តរាប់អានគ្នាធម្មតា ប៉ុន្តែមិនមែនក្នុងន័យស្នេហាឡើយ។ 

ជាក់ស្ដែង គេដឹងផងដែរថាសិល្បករសិល្បការិនីថៃ ដែលធ្លាប់បានទាក់ទងគ្នា ហើយសម្រេចចិត្តចែកផ្លូវគ្នាដើររៀងខ្លួន និងត្រឡប់មកត្រូវគ្នានោះមានដូចជា៖ 

១៖ Prang Ladii និងTwo Pee

Prang Ladii និងTwo Pee គេដឹងថាអ្នកទាំងពីមានទំនាក់ទំនងស្នេហាជាង ១០ ឆ្នាំហើយ ប៉ុន្តែស្របពេលដែលមានទំនាក់ទំនងផ្អែមល្ហែមបែបនេះ គូស្នេហ៍មួយគួនេះក៏ធ្លាប់មានប្រវត្តបែកគ្នាផងដែរ។

Prang Ladii និងTwo Pee
Prang Ladii និងTwo Pee
Prang Ladii និងTwo Pee
Prang Ladii និងTwo Pee
Prang Ladii និងTwo Pee
Prang Ladii និងTwo Pee

២៖ Khun Four និង Time Thai

កាលថ្មីៗនេះ Khun Four និង Time Thai ធ្លាប់បានសម្រេចចិត្តចែកផ្លូវភ្លាមៗ ខណៈកំពុងមានទំនងទំនងផ្អែមល្ហែមនោះ ប៉ុន្តែមួយរយៈចុងក្រោយនេះ គេដឹងថាអ្នកទាំងពីរបានសាងស្នេហ៍ជាថ្មី ក្រោយចែកផ្លូវគ្នាមួយរយៈពេលខ្លូនោះ។

Khun Four និង Time Thai
Khun Four និង Time Thai
Khun Four និង Time Thai
Khun Four និង Time Thai
Khun Four និង Time Thai
Khun Four និង Time Thai
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T