អីយ៉ាស់! លោក Conte កំពុងដាក់រ៉ាដាលើកីឡាករ Man UTD រូបនេះហើយ

//s9.kh1.co/f5/f5c99526158bfea8c3778023e0cd4719653df9ec.jpg
កីទ្បា

 ២៧-វិច្ឆិកា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

គ្រូបង្វឹកថ្មីរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur លោក Antonio Conte ត្រូវគេរាយការណ៍ថាកំពុងការរ៉ាដា លើខ្សែការពារ Eric Bailly របស់ក្រុមបិសាចក្រហម Manchester United។

អង់គ្លេស៖ គ្រូបង្វឹកថ្មីរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur លោក Antonio Conte ត្រូវគេរាយការណ៍ថាកំពុងដាក់រ៉ាដា លើខ្សែការពារ Eric Bailly របស់ក្រុមបិសាចក្រហម Manchester United ក្នុងនាមកីឡាករដែលលោកនាំចូលដំបូងគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Bailly 
Bailly 

លោក Conte ចង់នាំចូលកីឡាករបន្ថែម ដើម្បីធានាថាក្រុមរបស់លោក អាចមានលក្ខណៈគ្រប់គ្រាន់ក្នុងការប្រជែងយកកៅអីទៅលេង Champions League រដូវកាលក្រោយ និងធ្វើឲ្យតំបន់ការពារប្រសើរឡើងផងដែរ។

ហើយយោងតាមប្រភពព័ត៌មាន បានរាយការណ៍ថា ខ្សែកាពារសញ្ជាតិកូតឌីវ័រ Bailly ជាគោលដៅរបស់ក្រុម Spurs នាទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។

Bailly 
Bailly 

បច្ចុប្បន្ន Bailly ស្ទើរតែពុំមានឳកាសបង្ហាញខ្លួនសម្រាប់ Man United ដោយកីឡាករវ័យ២៧ឆ្នាំរូបនេះ ទើបទទួលបានឳកាសលេងជម្រើសដំបូង១លើកប៉ុណ្ណោះ នៅរដូវកាលនេះ ក្នុងជំនួបចាញ់ក្រុម Manchester City លទ្ធផល ២ ទល់នឹង ០ ៕

ប្រភពdailymail

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T