ព្រមព្រៀងគ្នារួចហើយ! ក្មួយប្រធានក្លិប ថា គ្រូបង្វឹកម្នាក់នេះបានសម្រេចចិត្តមកដឹកនាំ PSG ហើយ

//s9.kh1.co/7a/7a16e841fcb1097dcc87c50740fd00b678631a6d.jpg
កីទ្បា

 ២៧-វិច្ឆិកា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

លោក Khalifah Bin Hamad Al-Thani ថា លោក Zidane Zidane បានយល់ព្រមមកដឹកនាំ Paris Saint Germain ហើយ

បារាំង៖ ក្មួយប្រុសរបស់ប្រធានក្លិប Paris Saint Germain លោក Khalifah Bin Hamad Al-Thani បានទម្លាយឲ្យដឹងថា ក្លិបយក្សបារាំងខាងលើ បានតែងតាំងលោក Zinedine Zidane ជាគ្រូបង្វឹករបស់ក្លិបរួចរាល់ហើយ ពោលរង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Khalifah Bin Hamad Al-Thani
លោក Khalifah Bin Hamad Al-Thani

ជាការពិតណាស់ អនាគតរបស់លោក Mauricio Pochettino នៅ PSG កំពុងតែស្រពេចស្រពិលខ្លាំងមែន បន្ទាប់ពីមានរបាយការណ៍មួយចំនួនបានចុះផ្សាយថា រូបលោកគ្មានឆន្ទៈចង់ដឹកនាំក្រុមទៀតឡើយ ដោយ មហិច្ឆតារបស់លោក គឺ ចង់ដឹកនាំ Manchester United នារដូវកាលក្រោយ ខណៈ ក្លិបបារាំងរូបនេះទំនងជានឹងតែងតាំងលោក Zidane មកជំនួសតំណែង។

  លោក Mauricio Pochettino
  លោក Mauricio Pochettino

លោក Khalifah បាននិយាយថា៖

អ្វីៗត្រូវបានយល់ព្រមព្រៀងគ្នាហើយ។ ការប្រកាសនឹងធ្វើឡើងនៅក្នុងពេលឆាប់ៗនេះ។ សូមស្វាគមន៍ Zizou៕

លោក Khalifah Bin Hamad Al-Thani
  លោក Zinedine Zidane
  លោក Zinedine Zidane

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T