កំណត់ត្រាអ្វី? Ronaldo ធ្លាប់ប្រាប់លោក Pascal ថា គេចង់បំបែកកំណត់ត្រាមួយនេះរបស់ Messi សិនមុនចូលនិវត្តន៍

//s9.kh1.co/15/153d07babfc235f2de0c7a5059e3aeb5698b3f12.jpg
កីទ្បា

 ២៧-វិច្ឆិកា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

Cristiano Ronaldo ចង់បំបែកកំណត់ត្រាឈ្នះ Ballon d'Or របស់ Lionel Messi មុនចូលនិវត្តន៍

អឺរ៉ុប៖ ស្ថាបនិកពានរង្វាន់ Ballon d'Or លោក Pascal Ferre បានទម្លាយឲ្យដឹងថា Cristiano Ronaldo ធ្លាប់ប្រាប់លោក ថា គេចង់បំបែកកំណត់ត្រានៃការឈ្នះពានរង្វាន់ Ballon d'Or របស់ Lionel Messi មុនចូលនិវត្តន៍ពីបាល់ទាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Pascal Ferre
លោក Pascal Ferre

ជាការពិតណាស់ នៅពេលបច្ចប្បន្ននេះ បើយើងសរុបពីពានរង្វាន់ Ballon d'Or ដែល Ronaldo ធ្លាប់បានឈ្នះ គឺ មានចំនួនប្រាំដង តាមពីក្រោយ Messi ដែលធ្លាប់ឈ្នះប្រាំមួយដង ដូច្នេះរូបគេត្រូវការឈ្នះវាពីរដងទៀតទើបអាចបំបេកកំណត់ត្រារបស់កីឡាករសញ្ជាតិអាហ្សង់ទីនខាងលើបាន។

កីឡាករ Lionel Messi និង Cristiano Ronaldo
កីឡាករ Lionel Messi និង Cristiano Ronaldo

លោក Pascal បាននិយាយថា៖

Ronaldo មានមហិច្ឆតាតែមួយប៉ុណ្ណោះ គឹ មុនចូលនិវត្តន៍ពីបាល់ទាត់ គាត់ចង់បំបែកកំណត់ត្រានៃការឈ្នះពានរង្វាន់ Ballon d'Or របស់ Messi។ ខ្ញុំដឹងពីព្រោះគាត់ជាអ្នកប្រាប់ខ្ញុំ៕

លោក Pascal Ferre
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T