OPPO លក់ដាច់ខ្លាំងលើ OPPO A95 ស៊េរីថ្មីនៅលើទីផ្សារប្រទេសកម្ពុជា បន្ទាប់ពីសម្ពោធ និងប្រកាសឲ្យកក់ទុកមុន (Pre-order) និងបើកលក់ថ្ងៃដំបូង (First Sale)!

//s9.kh1.co/06/06c377c3169cf9f58a30165efee11134b59dfaa2.jpg
បច្ចេកវិទ្យា

 ២៨-វិច្ឆិកា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

សម្រាប់អ្នកទាំងអស់គ្នា! មានលុយត្រឹម $300 តើគួរសម្រេចចិត្តទិញស្មាតហ្វូនស៊េរីណា? ហើយគួរមើលលើលក្ខណៈសម្បត្តិអ្វីខ្លះនៅលើស្មាតហ្វូនក្រោម $300?

ភ្នំពេញ៖ សម្រាប់អ្នកទាំងអស់គ្នា! មានលុយត្រឹម $300 តើគួរសម្រេចចិត្តទិញស្មាតហ្វូនស៊េរីណា? ហើយគួរមើលលើលក្ខណៈសម្បត្តិអ្វីខ្លះនៅលើស្មាតហ្វូនក្រោម $300? ហើយបច្ចុប្បន្នតើទូរស័ព្ទក្រោម $300 ម៉ូដែលមួយណាដែលមានភាពលេចធ្លោ និងស៊ីវិល័យជាងគេនៅពេលចាប់កាន់លើដៃ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/53/530c80527e63ad956969c580a497f3742f956902.jpg

​កាលពីថ្មីៗក្តៅៗ OPPO ទើបនឹងសម្ពោធនូវស្មាតហ្វូន OPPO A95 ស៊េរីថ្មីតាមប្រព័ន្ធអនឡាញលើផេគហ្វ៊េសប៊ុកផ្លូវការ ដោយលាតត្រដាងគ្មានចន្លោះអំពីលក្ខណៈពិសេសៗ និងបច្ចេកវិទ្យាទំនើបៗ ដែលជាតម្រូវការដ៏ចាំបាច់សម្រាប់អតិថិជនសម័យថ្មី ព្រមទាំងបានប្រកាសពីតម្លៃរបស់ស្មាតហ្វូនមួយនេះជាផ្លូវការនៅលើទីផ្សារស្រុកខ្មែរផងដែរ។

https://s9.kh1.co/__image/w=650,h=366,q=100/91/910e3613a65255c06fcce02f83ea0b4d7de8c880.jpg
https://s9.kh1.co/__image/w=650,h=366,q=100/5e/5ee35173d42263c78903c1545b34fe1838606a9c.jpg

ក្នុងនោះផងដែរ សម្រាប់អតិថិជនដែលទិញស្មាតហ្វូន OPPO A95 ស៊េរីថ្មីតម្លៃត្រឹមតែ $299 បន្ទាប់ពីចប់ការកក់ទុកមុន (Pre-order) ពោលគឺចាប់ពីថ្ងៃនេះតទៅក៏នឹងទទួលបានកាដូជាច្រើនដូចជា៖ កាតាបស្ពាយក្រោយ (តម្លៃ $25) និងស៊ីម Silver ​(តម្លៃ $129) ភ្ជាប់គម្រោង Smart ធំហ្មង៎ 12 សប្តាហ៍។

https://s9.kh1.co/__image/w=650,h=488,q=100/dd/dd749ac3865eea9111fa487a091d210d99ea6d60.jpeg

បើក្រឡេកបកក្រោយបន្ទាប់ពី OPPO បានប្រកាសបើក Blind order និង Pre-order លើស្មាតហ្វូន OPPO A95 អស់រយៈពេលជាង 1 សប្តាហ៍រួចមក ធ្វើឲ្យទូរស័ព្ទស៊េរីថ្មីនេះលេចមុខមាត់យ៉ាងកក្រើក និងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជនគ្រប់មជ្ឈដ្ឋាន ជាពិសេសអ្នកគាំទ្រ OPPO A Series ដែលបានទន្ទឹងរង់ចាំអស់ជាច្រើនខែមកនេះ។

https://s9.kh1.co/__image/w=650,h=366,q=100/ba/baeaa4ce4329c94af975ca3e9b9910a8d97f9e62.jpg

លោកអ្នកឆ្ងល់អត់! មូលហេតុអ្វីបណ្តាលឲ្យ OPPO A95 តម្លៃក្រោម $300 កក្រើកផ្អើលទីផ្សារស្រុកខ្មែរ? ហើយមូលហេតុអ្វីដែលអ្នកគួរសម្រេចទិញស្មាតហ្វូនស៊េរីថ្មីនេះ?

· OPPO A95 បំពាក់ដោយថាមពលថ្មទំហំធំ 5000mAh ជាមួយនឹងកម្លាំងបញ្ចូលថ្មល្បឿនលឿន 33W។

· OPPO A95 អាចបន្ថែមទំហំ RAM រហូតដល់ទៅ 5GB ធ្វើឲ្យ RAM សរុប 13GB ដែលជម្រុញឲ្យដំណើរការអូសបញ្ជាប្រកបដោយភាពលឿនរលូន មិនទាក់ មិនគាំង។

· OPPO A95 បំពាក់ដោយអេក្រង់ទម្លុះ AMOLED ធំទូលាយ ជាមួយនឹងកម្រិតបង្ហាញ FHD+ ធ្វើឲ្យការទស្សនាភ្លឺច្បាស់ម៉ត់ ត្រជាក់ភ្នែក ព្រមទាំងបំពាក់ដោយបច្ចេកវិទ្យាការពារភ្នែក។

· OPPO A95 ឌីហ្សាញជាមួយទម្ងន់ស្រាល និងស្តើងជាងគេងាយស្រួលចាប់កាន់ ពិសេសគឺរចនាប័ទ្មបែប OPPO Glow កាន់តែបង្កើនភាពលេចធ្លោ និងទាន់សម័យឈ្នះអស់គេឯង។

· OPPO A95 បំពាក់មកជាមួយបន្ទះឈីប Qualcomm Snapdragon 662 ដែលដំណើរការឲ្យម៉ាស៊ីនទូរស័ព្ទលោកអ្នកកាន់តែមានភាពរលូន ដោយគ្មានភាពរអាក់រអួលឡើយ។

https://s9.kh1.co/__image/w=650,h=366,q=100/29/29045f8980ee196c389e86cb46e164d42df9731c.jpg

ដូចនេះ មិនគួររំលងឲ្យស្មាតហ្វូនបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ លក្ខណៈពិសេសៗ និងជាស៊េរីចុងក្រោយគេបង្អស់នេះអស់ស្តុកទាន់ សូមប្រិយមិត្តអតិថិជនប្រញាប់រួសរាន់ទៅទិញ OPPO A95 តម្លៃត្រឹមតែ $299 នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃ ដែលមានផ្លាក OPPO ទូទាំងប្រទេស ឬសម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ផេគហ៊្វេសប៊ុកផ្លូវការរបស់ OPPO ផ្ទាល់តែម្តង៕ ​

https://s9.kh1.co/__image/w=650,h=813,q=100/30/3023c2974b28cbd23f94566b6180d62e6a3b71df.png
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T