ចាប់ផ្ដើមកក្រើក ពីតម្រុយបន្ទះបង្ហាញថ្មីរបស់ Samsung សម្រាប់ទូរសព្ទអេក្រង់ស្លាយអនាគត

//s9.kh1.co/13/136412e68140a0e1868f246fca23a291db9cf5f3.jpg
បច្ចេកវិទ្យា

 ២៦-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

នេះជាតម្រុយខ្លាំងមួយដែលយើងអាចឃើញកត្តានៃទម្រង់ថ្មីៗមួយចំនួន ក្នុងពេលឆាប់ៗនេះ។

បរទេស៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទូរសព្ទអេក្រេងបត់បានបង្ហាញវត្តមាន រាប់ចាប់ពីរូបរាងគំរូ រហូតដល់លេចចេញជារូបរាងពិតប្រាកដ ដែលក្លាយជាគូប្រជែងជាមួយប្រភេទទូរសព្ទកំពូលធម្មតា និងសូម្បីតែតម្លៃផងដែរ។ ក្រុមហ៊ុន Samsung ស្ថិតនៅជួរមុខនៃបច្ចេកវិទ្យានេះ ហើយយើងបានឃើញសមិទ្ធផលនៅក្នុងទូរសព្ទដូចជា Galaxy Fold និង Galaxy Flip ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឥឡូវនេះ ក្រុមហ៊ុនកូរ៉េមួយនេះចង់សង្កត់ធ្ងន់បន្ថែម អំពីបច្ចេកវិទ្យាអេក្រង់ដែលអាចបត់បែនបាន ដែលមានសារៈសំខាន់សម្រាប់ស្មាតហ្វូនទំនើប។ Samsung បានបង្កើតកូនគេហទំព័រមួយ ដែលបង្ហាញពីបន្ទះអេក្រង់ដែលអត់បែនបាន ហើយមានចំណុចភ្ញាក់ផ្អើលជាច្រើននៅទីនោះ។

ក្រៅពីការរចនាអាចបត់បាន foldable bar និង foldable square ដែលយើងបានធ្លាប់ស្គាល់ហើយនោះ Samsung ក៏បង្ហាញពី rollable និង slidable flex ថ្មី នៅលើគេហទំព័រថ្មីដែលទើបដាក់ឲ្យដំណើរការ។ នេះជាតម្រុយខ្លាំងមួយដែលយើងអាចឃើញកត្តានៃទម្រង់ថ្មីៗមួយចំនួន ក្នុងពេលឆាប់ៗនេះ។

កាលពីមួយឆ្នាំមុន លោក Lee Jae-yong អនុប្រធានក្រុមហ៊ុន Samsung ត្រូវបានគេប្រទះឃើញជាមួយនឹងទូរសព្ទ ដែលមិនទាន់ចេញលក់ ជាមួយកត្តាទម្រង់មិនធម្មតា មានរូបរាងស្ដើង ដែលគេសង្ស័យថាជាទូរសព្ទអេក្រង់ស្លាយ ដោយលើកឡើងថាស្រដៀងគ្នានឹង Oppo X ដែរ។ ដើមឡើយ ឧបករណ៍នេះត្រូវបានគេសន្មត់ថា នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆមាសទី១នៃឆ្នាំ២០២១ ប៉ុន្តែនៅពេលបានមកដល់ គ្មានឃើញមានឧបករណ៍អេក្រង់ស្លាយរបស់ Samsung ទេ។

ក្រុមហ៊ុនផលិតផ្សេងទៀតក៏កំពុងធ្វើតេស្ដជាមួយការរចនាបែបនេះផងដែរ។ កាលពីខែមុន កម្មវិធីប៉ាតង់មួយបានបង្ហាញថា Apple កំពុងពិចារណាលើ iPhone អេក្រង់ស្លាយ ខណៈ Google គ្រោងនឹងធ្វើដូច Oppo X ជាមួយអេក្រង់ស្លាយផងដែរ៕

បន្ទះបង្ហាញ OLED របស់ Samsung សេរ៊ី Flex
បន្ទះបង្ហាញ OLED របស់ Samsung សេរ៊ី Flex
បន្ទះបង្ហាញ Slidable Flex
បន្ទះបង្ហាញ Slidable Flex
បន្ទះបង្ហាញ Rollable Flex
បន្ទះបង្ហាញ Rollable Flex

ប្រភព: Phone Arena

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T