មិនរួចខ្លួនទេ! នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាចាប់ខ្លួនបុរស ល្មើសច្បាប់ចរាចរណ៍ និងជេរប្រមាថ ប៉ូលីសចរាចរណ៍

//s9.kh1.co/10/10604c95933dbc82dd54d796c01a7ae563496448.jpg
សង្គម

 ២៦-វិច្ឆិកា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

មិនរួចខ្លួនទេ ពេលនេះ នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យចាប់ខ្លួនបុគ្គលម្នាក់ដែលល្មើសច្បាប់ចរាចរណ៍ ហើយជេរប្រមាថនគរបាលចរាចរណ៍នៅស្ពានស្ទឹងមានជ័យ ដើម្បីបញ្ជូនទៅតុលាការ​

រាជធានីភ្នំពេញ៖ ពេលនេះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យនគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីចាប់ខ្លួនយុវជនម្នាក់ ដែលល្មើសច្បាប់ចរាចរណ៍ ហើយជេរប្រមាថមើលងាយលើ មន្ដ្រីនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅស្ពានអាកាសស្ទឹងមានជ័យ។ នេះបើតាមការបញ្ជាក់របស់លោកប្រាប់សារព័ត៍មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានមានប្រសាសន៍ដូច្នេះថា៖

ករណីនេះស្នងការនគរបាលរាជធានីខេត្ត ត្រូវដកពិសោធន៍ជាបន្ទាន់ ពិសេសកម្លាំងចរាចរណ៍ផ្លូវគោក ឯកឧត្តម ហ៉ឹម យ៉ាន, នាយកដ្ឋានចរាចរណ៍ និងចរាចរណ៍ទូទាំងប្រទេស ខ្ញុំបានណែនាំច្រើនដងហើយមានករណីកើតឡើងមើលងាយមើលថោក មកលើកម្លាំងសមត្ថកិច្ចដែលកំពុងបំពេញកាតព្វកិច្ចនៅលើដងផ្លូវសាធារណៈអញ្ជឹងនេះ ហៅកម្លាំងអន្ដរាគមន៍ដាក់ខ្នោះភ្លាម យកមកប៉ុស្ដិ៍ អត់មានឈ្លោះ អត់មានប្រកែកប្រណាំង។ យើងត្រូវប្ដឹងទៅតុលាការពីបទរារាំង បទបំផ្លាញកិច្ចការរបស់យើង មើលងាយមើលថោកកងកម្លាំង។ រឿងនេះភ្នំពេញត្រូវរៀបឯកសារទៅតុលាការ។

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន

សូមជម្រាបថា ការចេញបញ្ជាពីសំណាក់នាយឧត្តមសេនីយ៍ នេត សាវឿន នេះ ធ្វើឡើង ក្រោយពីបែកធ្លាយវីដេអូមួយ ដែលបុរសម្នាក់ បង្ហាញនូវកាយវិការច្រង៉ែងច្រង៉ាងគំរាមវាយ និងប្រើសំដីមាក់ងាយលើសមត្ថកិច្ច ដែលកំពុងតែបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ នៅទីតាំងគោលដៅស្ពានអាកាសស្ទឹងមានជ័យ។ តែយ៉ាងណា អត្តសញ្ញាណរបស់បុរសខាងលើ មិនទាន់ត្រូវបានគេស្គាល់នៅឡើយទេ តែបុរសខាងលើនេះ ជិះម៉ូតូមួយគ្រឿង ម៉ាក Honda NEX ពាក់ផ្លាកលេខភ្នំពេញ1BG-5792 បានប៉ះអ្នកធ្វើដំណើរតាមដងផ្លូវ ជាមួយគ្នា ហើយជិះបកបញ្ច្រាសនៅក្រោមស្ពាន ពេលនោះសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាចរណ៍នៅកន្លែងនោះ បានចេញឃាត់តែម្ដង។ ក្នុងនោះ បើមើលទៅលើ ម៉ូតូរបស់បុរសម្នាក់នេះ មិនមានកញ្ចក់មើលក្រោយនោះទេ ដែលនេះក៏ចាត់ទុកថា ល្មើសច្បាប់មួយករណីបាត់ទៅហើយ។

តែយ៉ាងណា ក្រោយពេលត្រូវសមត្ថកិច្ចឃាត់ បុរសម្នាក់នោះ មិនព្រមសហការជាមួយសមត្ថកិច្ចអនុវត្តច្បាប់ឡើយ ហើយបែរជាបញ្ចេញចរិតច្រង៉ែងច្រង៉ាង មកលើសមត្ថកិច្ច ថែមទាំងប្រើពាក្យមិនគួរគប្បី និងគំរាមដកសក្តិសមត្ថកិច្ចថែមទៀត៕

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន
នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន
បុរសខាងលើ និងសមត្ថកិច្ច
បុរសខាងលើ និងសមត្ថកិច្ច
បុរសខាងលើ និងសមត្ថកិច្ច
បុរសខាងលើ និងសមត្ថកិច្ច
ម៉ូតូបុរសខាងលើ 
ម៉ូតូបុរសខាងលើ 
បុរសខាងលើ និងសមត្ថកិច្ច
បុរសខាងលើ និងសមត្ថកិច្ច
បុរសខាងលើ និងសមត្ថកិច្ច
បុរសខាងលើ និងសមត្ថកិច្ច
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T