រ៉េត ស៊ូហ្សាណា បង្ហាញពីអារម្មណ៍រំភើប​ និង​រីក​រាយ​​​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ផ្នែក​មួយ​នៃ PIIK MALL!

//s9.kh1.co/95/95057a5b0e64d8f89a297f2444171e63d6fcf5aa.jpg
តារា & កម្សាន្ដ

 ២៧-វិច្ឆិកា-២០២១ ៨ព្រឹក · ២ ឆ្នាំមុន

អ្វីដែល​អតិថិជន​របស់​ PIIK MALL ​ទន្ទឹងរង់ចាំបាន​មក​ដល់​ហើយ​ ជា​មួយ​នឹង​​ការ​ចូល​រួម​ជា​កិត្តិយស​​​​​ជា​ទូត​សុច្ឆនៈ​របស់​ PIIK MALL

រាជធានីភ្នំពេញ៖ អ្វីដែល​អតិថិជន​របស់​ PIIK MALL ​ទន្ទឹងរង់ចាំបាន​មក​ដល់​ហើយ​ ជា​មួយ​នឹង​​ការ​ចូល​រួម​ជា​កិត្តិយស​​​​​ជា​ទូត​សុច្ឆនៈ​របស់​ PIIK MALL ពីសំណាក់​តារា​ចម្រៀង​​ដ៏​ល្បី​ក្នុង​ប្រទេស​កម្ពុជា​ គឺកញ្ញា រ៉េត ស៊ូហ្សាណា។ កញ្ញា រ៉េត ស៊ូហ្សាណា ​នឹង​ក្លាយ​ជា​ទូត​សុច្ឆនៈ​​ដំបូង​បង្អស់​របស់​ PIIK MALL ដែល​ជាកម្មវិធី​លក់ និង​ទិញ​​​ទំនិញ​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច​​ដ៏​​សម្បូរ​បែបបំផុត​​​ក្នុង​ប្រទេស​កម្ពុជា​​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កញ្ញា រ៉េត ស៊ូហ្សាណា
  កញ្ញា រ៉េត ស៊ូហ្សាណា

ក្នុង​នាម​ជា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិចដ៏​ឈាន​មុខ ​និង​មានតែ​មួយ​គ្មាន​ពីរ​ PIIK MALL បាន​ក្លាយ​ជា​ទម្រង់​នៃ​ការ​លក់​និង​ទិញ​ទំនិញ​នៃ​​អ្នក​ជំនួញ​ឬ​​ម្ចាស់​​អាជីវកម្ម​ និង​អតិថិជន​របស់​ខ្លួន​ ​លើ​ទំនិញ​រាប់​ម៉ឺន​​មុខ​​​រាប់​តាំង​ពី​​សម្ភារៈ​ប្រាស់​ក្នុង​ផ្ទះ ​គ្រឿង​ទេស​ អាហារ​កំប៉ុង ភេសជ្ជៈ បន្លែសរីរាង្គ​ គ្រឿង​សំអាង សម្លៀក​បំពាក់ សម្ភារៈ​ទារក ​និង​កុមារ សម្ភារៈ​កីឡា និង​ឧបករណ៍អេឡិច​ត្រូនិច​ជា​ដើម​។

អ្វី​ដែល​ធ្វើ​ឲ្យ​អតិថិជន​និយម​គាំទ្រ​ PIIK MALL គឺ​ជា​គោល​បំណងរបស់​ PIIK MALL ​​​​​ក្នុង​ការ​ធ្វើ​ឲ្យ​ជីវិត​ប្រជា​ជន​កម្ពុជា​កាន់​តែ​ងាយ​ស្រួល​ និង​មាន​ផាសុកភាព​​ក្នុង​ការ​លក់​និង​ទិញ​ទំនិញ​ពី​គ្រប់​ទីកន្លែង​ ដែល​ពួកគេ​រស់​នៅ ជាមួយ​នឹង​ដំណើរ​ការ​នៃ​កម្មវិធី​ដែល​សាមញ្ញ​ និង​ងាយ​ស្រួល​។​

ជាមួយ​នឹង​កម្មវិធី​ដ៏​ទំនើប​និង​ចុង​ក្រោយ​បង្អស់ អតិថិជន​របស់​ PIIK MALL អាច​ជ្រើស​រើស​​មុខ​ទំនិញ​រាប់​ម៉ឺន​មុខ ស្វែង​រក​អ្នក​ដឹក​ជញ្ជូន​ដែល​នៅ​ជិត​ពួកគេ​បំផុតដែល​ត្រូវ​បាន​តភ្ជាប់​នឹង​ផែន​ទី google ធ្វើ​ការ​ទូទាត់​មុខ​ទំនិញ​​ប្រកប​ដោយ​សុវត្ថិភាព​តាម​វិធី​សាស្ត្រ​ជា​ច្រើន​​ជម្រើស តាម​ដាន ​និង​ពិនិត្យ​ការ​បញ្ជាទិញ ការ​វេច​ខ្ចប់​ និង​​ការ​ដឹក​ជញ្ជូន​ ទទួល​បាន​ការ​ផ្តល់​ដំណឹង​ថ្មីៗអំពី​ការ​បញ្ចុះ​តម្លៃ​ និង​​​អាច​បញ្ជា​ទិញ​​ទំនិញ​​ជា​ច្រើន​មុខ​ពី​ហាង​ផ្សេងៗគ្នា​ក្នុង​ពេល​តែ​មួយថែម​ទៀត​ផង​​។​

  កញ្ញា រ៉េត ស៊ូហ្សាណា
  កញ្ញា រ៉េត ស៊ូហ្សាណា

កញ្ញា​ រ៉េត​ ស៊ូហ្សាណា ​បាន​បង្ហាញ​ពី​ចំណាប់ដ៏​រំភើប ​និង​រីក​រាយ​​របស់​ខ្លួន​ចំពោះ​​ការ​ចូល​រួម​ជា​ផ្នែក​មួយ​នៃ​ PIIK MALL។ នាង​បាន​និយាយ​ថា​​ PIIK MALL គឺជា​កម្មវិធីលក់​ និង​ទិញ​ទំនិញ​ដ៏​ពេញ​និយម​​មួយ​ក្នុង​ប្រទេស​កម្ពុជា ដែល​អតិថិជន​អាច​រក​​ទំនិញ​ដែល​ពួក​គេ​​ត្រូវ​ការ​ជា​ច្រើន​មុខ​។ PIIK MALL ដំណើរ​ការ​២៤​ម៉ោង​ក្នុង​​មួយ​ថ្ងៃ​ និង​៧​ថ្ងៃ​​ក្នុង​មួយ​សប្តាហ៍ ហេតុ​ដូច្នេះ​ហើយ​អតិថិជន​នឹង​មិន​ចាំបាច់​ព្រួយ​បារម្ភ​អំពី​ភាព​យឺត​យ៉ាង​​នៃ​ការ​ដឹក​ជញ្ជូន​នោះ​ទេ​​។

នាងបាន​បន្ត​ថា​៖

​«វាពិត​ជា​កិត្តិ​យស​របស់​ខ្ញុំ​ខ្លាំង​ណាស់ ​ដែល​បាន​ក្លាយ​ខ្លួន​ជា​ទូតសុច្ឆនៈ​របស់​ PIIK MALL ពី​ព្រោះ​នាង​ខ្ញុំ​ផ្ទាល់​ក៏​ជា​អ្នក​គាំទ្រ​របស់​ PIIK MALL ម្នាក់​ដែរ​។ ហើយ​ខ្ញុំ​អាច​ធានា​បាន​ថា លោក​អ្នក​នឹង​មិន​ខក​បំណង​ចំពោះ​ការ​ទិញ​ទំនិញ​ពី PIIK MALL ​នោះ​ទេ​ ព្រោះ​អ្នក​នឹង​ទទួល​បាន​ទាំង​តម្លៃ ​សេវា​កម្ម​ និង​គុណ​ភាព​ជា​ទីគាប់​ចិត្ត​»។

ការលើកឡើងរបស់កញ្ញា​ រ៉េត​ ស៊ូហ្សាណា

គួរ​បញ្ជាក់​ផង​ដែរ​ថា PIIK MALL នឹង​ធ្វើ​ការ​ដាក់​សម្ពោធ​កម្មវិធី​របស់​ខ្លួន​ជា​ផ្លូវ​ការ​នា​ពេល​ឆាប់​ៗ​នេះ ជាមួយ​នឹង​​ការ​ផ្តល់​ជូន​ពិសេស ​និង​ការ​បញ្ចុះ​តម្លៃ​លើ​មុខ​ទំនិញ​រាប់​ពាន់​មុខ​ ​ដែល​អតិថិជន​អាច​រង់​ចាំ​តាម​ដាន​នៅ​លើ​កម្មវិធី​ PIIK MALL ផ្ទាល់ ឬ​​ផេក​ហ្វេសប៊ុក និង​បណ្តាញ​យូធូប​របស់​​​ Piikmall Cambodia និងទូរទស្សន៍ PNN

អំពី PIIK MALL

PIIK MALL គឺជា​​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច​​ដ៏​សម្បូរ​បែប​មួយ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​​មាន​មុខ​ទំនិញ​​​រាប់​ម៉ឺន​មុខ​​ដែល​កំពុង​ត្រូវ​បាន​ដាក់​លក់​ដោយ​ម្ចាស់​អជីវកម្ម​និង​ម៉ាក​ផលិត​ផលនានា និងកំពុង​ត្រូវ​បាន​គាំ​ទ្រ​ដោយ​​អតិថិជន​​​ពី​ជុំ​វិញ​ប្រទេស​​កម្ពុជា​​​។​ ទំនិញជា​ច្រើន​មុខ​​របស់​ PIIK MALL ​បាន​គ្រប​ដណ្តប់​លើ​ផលិតផល​ដូច​ជា​​សម្ភារៈប្រើ​ប្រាស់​ក្នុង​ផ្ទះ គ្រឿងទេស ម្ហូប​អាហារ ភេសជ្ជៈ អាហារ​សរីរាង្គ គ្រឿង​សំអាង សម្លៀក​បំពាក់ សម្ភារៈកីឡា ឧបករណ៍អេឡិច​ត្រូនិច​ជា​ដើម​។ ល។ PIIK MALL បាន​ចាត់​ទុក​ពាណិជ្ជកម្មតាម​ប្រព័ន្ធ​អេឡិច​ត្រូនិច​ជា​ស្នូល​នៃ​អជីវកម្ម​របស់​ខ្លួន​។​ ​ជា​មួយ​នឹង​ការ​​ដំណើរ​ការ​២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ ​គោល​បំណង​នៃ​អជីវកម្ម​របស់​ PIIK MALL គឺ​​ការ​ផ្តល់​ភាព​ងាយ​ស្រួល​និង​ផាសុកភាព​ដល់​ការ​រស់​នៅ​របស់​ប្រជា​ជន​កម្ពុជា​​។​

ទំនាក់ទំនងសារព័ត៌មាន
Sreynich Leng
MSA Marketing Solutions Asia
[email protected] +(855) 86 216 520

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T