អាចទេ Motorola នឹងបញ្ចេញទូរសព្ទ មានកាមេរ៉ាទំហំ 200MP មុនគេលើលោក?

//s9.kh1.co/25/2522cc6adb600a594a06d54ea17c9e1a85d16605.jpg
បច្ចេកវិទ្យា

 ២៦-វិច្ឆិកា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

ប្រសិនបើ Xiaomi គ្រោងនឹងបញ្ចេញទូរសព្ទដែលមានកាមេរ៉ាទំហំ 200MP នៅឆមាសទី2នៃឆ្នាំ2022មែន នោះ Motorola ទំនងជានឹងបញ្ចេញស្មាតហ្វូនទំហំ 200MP របស់ខ្លួនបានមុនក្នុងពេលណាមួយ។

បរទេស៖ នៅក្នុងខែកញ្ញា ក្រុមហ៊ុន Samsung បានប្រកាសចេញនូវសេនស័រស្មាតហ្វូនទំហំ 200MP ដំបូង ហើយវាប្រហែលមិនអាចទេ ដែលកំពូលស្មាតហ្វូនបន្ទាប់របស់ Samsung គឺ Galaxy S22 Ultra នឹងប្រើប្រាស់វា។ ជាក់ស្ដែង ក្រុមហ៊ុនកូរ៉េខាងត្បូងនេះមិនប្រញាប់ប្រញាល់បញ្ចេញទូរសព្ទដំបូងគេ របស់ពិភពលោក ដែលមានសេនស័រ 200MP ហើយក៏មិនអាចជា Xiaomi ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព័ត៌មានបែកធ្លាយនេះបានលេចញចេញពីប្រភព Ice Universe ដែលនិយាយថា Xiaomi នឹងក្លាយជាអ្នកបន្ទាប់ ដែលបញ្ចេញស្មាតហ្វូនទំហំ 200MP នៅពេលណាមួយនៅក្នុងឆមាសទី2នៃឆ្នាំ2022។ ពីមុន វាត្រូវបានគេជឿថា សេរ៊ី Xiaomi 12 ដែលនឹងមកដល់ គឺជាអ្នកដំបូងគេដែលបំពាក់សេនស័រ 200MP ប៉ុន្តែរបាយការណ៍ថ្មីបានអះអាងថា ម៉ូឌែលស្មាតហ្វូននេះនឹងប្រើកាមេរ៉ាគោល 50MP ជំនួសវិញ។

ប្រសិនបើ Xiaomi គ្រោងនឹងបញ្ចេញទូរសព្ទដែលមានកាមេរ៉ាទំហំ 200MP នៅឆមាសទី2នៃឆ្នាំ2022មែន នោះ Motorola ទំនងជានឹងបញ្ចេញស្មាតហ្វូនទំហំ 200MP របស់ខ្លួនបានមុនក្នុងពេលណាមួយ។ វាមិនទំនងជាម៉ូឌែល Moto Edge X នោះទេ ដែលពាក្យចចាមអារ៉ាមថា វានឹងក្លាយជាទូរសព្ទដំបូងគេ ដែលនឹងប្រើឈីបចុងក្រោយគេរបស់ Qualcomm គឺ Snapdragon 8 Gen1 ហើយនឹងមានកាមេរ៉ាចំនួន3 ដោយកាមេរ៉ាគោលមានទំហំ 50MP។

ដោយចាត់ទុកថា Moto Edge X នឹងបង្ហាញខ្លួនជាសកល នៅដើមឆ្នាំ2022 គេឆ្ងល់ថាតើទូរសព្ទកាមេរ៉ាទំហំ 200MP របស់វា នឹងត្រូវប្រកាសក្នុងឆមាសទី2នៃឆ្នាំ2022 ឬក៏យ៉ាងណា។ សម្រាប់ Samsung ទោះបីជាស្មាតហ្វូនដែលអាចបត់អេក្រង់បាន ​ មានពាក្យចចាមអារ៉ាមថា នឹងមកជាមួយកាមេរ៉ាកាន់តែប្រសើរ ជាងជំនាន់មុនៗ វាមិនទំនងទទួលបានសេនស័រ 200MP នោះទេ។ ផ្ទុយទៅវិញ Galaxy S23 ហាក់ដូចជាទូរសព្ទដំបូងគេរបស់ Samsung ដែលមានកាមេរ៉ាទំហំ 200MP៕

ទូរសព្ទ Motorola
ទូរសព្ទ Motorola

ប្រភព: Phone Arena 

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T