នោះៗ! លោក Rangnick ដែលជាគ្រូបណ្ដោះអាសន្នថ្មី ធ្លាប់និយាយថា កីឡាកររូបនេះមិនសក្ដិសមលេងឲ្យ Man UTD ទេ

//s9.kh1.co/f7/f7233eb223acf5e1b0029facd372adafb34bac66.jpg
កីទ្បា

 ២៦-វិច្ឆិកា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

លោក Rangnick ដែលជាគ្រូបណ្ដោះអាសន្នថ្មី ធ្លាប់និយាយថា កីឡាកររូបនេះមិនសមលេងឲ្យ Man UTD ទេ

អឺរ៉ុប៖ យោងតាមរបាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាក់ថា លោក Ralf Rangnick យល់ព្រមលើកិច្ចសន្យារយៈពេល៦ខែ ពោលគឺរហូតដល់ចប់រដូវកាលតែម្ដង ក្នុងការមកដឹកនាំក្រុមបិសាចក្រហម Manchester United បន្ទាប់ពីលោក Ole Gunnar Solskjaer ត្រូវបានបណ្ដេញចេញពីតំណែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Rangnick
លោក Rangnick

ការមកដល់របស់អ្នកចាត់ការសម្បូរបទពិសោធន៍ វ័យ ៦៣ឆ្នាំរូបនេះ អាចបង្កហានិភ័យ ដល់កីឡាកររបស់ក្លិបបិសាចក្រហមបច្ចុប្បន្នមួយចំនួន ព្រោះលោកធ្លាប់បានធ្វើការរិះគន់ពួកគេកន្លងមក។

តួយ៉ាង នៅក្នុងបទសម្ភាសន៍មួយ ក្នុងខែកញ្ញា ឆ្នាំ២០២០ លោកបាននិយាយថាសមត្ថភាព Luke Shaw មិនទាន់សក្ដិសមលេងជាខ្សែការពារស្លាបឆ្វេង សម្រាប់ជម្រើសជាតិអង់គ្លេសទេ។

ខ្ញុំក៏គិតថាតំបន់ការពារឆ្វេងរបស់ពួក អាចទទួលយកបាន ខ្ញុំដឹងថាពួកគេមាន Luke Shaw ប៉ុន្ដែខ្ញុំមិនជឿជាក់ថាគាត់ ស្ថិតក្នុងកម្រិតដែលអ្នកត្រូវការ សម្រាប់ក្លិបនោះទេ ដូចជាសម្រាប់ Man United ជាដើម។

លោក Rangnick 
 Luke Shaw
 Luke Shaw

មិនតែប៉ុណ្ណោះ កាលដែលលោក Rangnick នៅដឹកនាំក្រុម RB Leipzig លោកត្រូវបានគេដកស្រង់សម្ដី ដោយធ្លាប់បាននិយាយថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់ Cristiano Ronaldo គឺចាស់ពេក និងថ្លៃពេក៕

Cristiano Ronaldo
Cristiano Ronaldo

ប្រភពsportbible

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T