និស្សិតឆ្នើម ៨ នាក់ ទទួលបានការហាត់ការដែលមានប្រាក់ឧបត្ថម្ភជាមួយក្រុមហ៊ុន Axiata ក្នុងកម្មវិធី SmartEdu USDP រដូវកាលទី ៣​

//s9.kh1.co/3b/3b548d1a7df82ec96623f10c43aca70a44eca9d9.jpg
សង្គម

 ២៥-វិច្ឆិកា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

កម្មវិធីអភិវឌ្ឍន៍និស្សិតសាកលវិទ្យាល័យ (USDP) បានត្រលប់មកវិញកាន់តែរំភើប ដោយមានក្រុមចំនួន ៣ ក្រុមពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បានបង្ហាញដំណោះស្រាយឌីជីថលដល់ថ្នាក់ដឹកនាំក្រុមហ៊ុន Heineken Cambodia , ក្រុមហ៊ុន Prudential Cambodia និង ក្រុមហ៊ុន Smart Axiata។ វគ្គផ្តាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា , ឯកឧត្ដម Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង Dato' Izzaddin Idris ប្រធាន និងនាយកប្រតិបត្តិក្រុមនៃ Axiata Group Berhad។

ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍន៍និស្សិតសាកលវិទ្យាល័យ (USDP) បានត្រលប់មកវិញកាន់តែរំភើប ដោយមានក្រុមចំនួន ៣ ក្រុមពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បានបង្ហាញដំណោះស្រាយឌីជីថលដល់ថ្នាក់ដឹកនាំក្រុមហ៊ុន Heineken Cambodia , ក្រុមហ៊ុន Prudential Cambodia និង ក្រុមហ៊ុន Smart Axiata។ វគ្គផ្តាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន  រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា , ឯកឧត្ដម Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង Dato' Izzaddin Idris ប្រធាន និងនាយកប្រតិបត្តិក្រុមនៃ Axiata Group Berhad។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន

ក្រុម Smart ដែលមាននិស្សិតថ្នាក់បរិញ្ញាបត្រចំនួន៨ នាក់ បានធ្វើបទបង្ហាញគំនិតច្នៃប្រឌិតមួយ ដើម្បីជំរុញការបញ្ចូលទឹកប្រាក់តាមបែបឌីជីថល ហើយត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់ CEO Challenge ដោយឈ្នះទឹកប្រាក់ចំនួន ១,៨០០ ដុល្លារ។  ដំណោះស្រាយដែលត្រូវបានបង្កើតឡើង ដោយចំណាយពេលត្រឹមតែ ៤៨ម៉ោង ត្រូវបានធ្វើការវិនិច្ឆ័យដោយ លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Smart Axiata , លោក Balaji Ravi នាយកផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Prudential Cambodia និង លោក Franco Zhao នាយកផ្នែកឌីជីថល និងបច្ចេកវិទ្យាក្រុមហ៊ុន Heineken Cambodia។

រង្វាន់ផ្សេងទៀតដែលត្រូវបានប្រគល់ជូនបេក្ខជនក្នុងវគ្គផ្តាច់ព្រ័ត្រនេះ រួមមាន ពាន​រង្វាន់ក្រុមធ្វើបានល្អបំផុតទី២ ជាមួយរង្វាន់ទឹកប្រាក់ចំនួន ១,០០០ ដុល្លារ​ ហើយក្រុមជ័យ​លាភីនៃ​ក្រុមធ្វើបានល្អបំផុតទី១ ទទួលបានរង្វាន់ទឹកប្រាក់ចំនួន ១,៤០០ ដុល្លារ។ បេក្ខជនឆ្នើមចំនួន ៨ នាក់ នឹងទទួលបានការហាត់ការដែលមានប្រាក់ឧបត្ថម្ភ រយៈពេល២ខែ នៅឯក្រុមហ៊ុនរបស់ Axiata ក្នុង​ប្រទេសម៉ាឡេស៊ី។

រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 

​ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់កម្មវិធី SmartEdu USDP រដូវកាលទី ៣​ លោក Feiruz Ikhwan មានប្រសាសន៍ថា កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់សិទ្ធិអំណាចដល់យុវជនកម្ពុជា ជាមួយនឹងជំនាញ  និងសមត្ថភាពច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន ដែលនឹងជួយលើកកម្ពស់សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា។

« កម្មវិធី SmartEdu USDP គឺជាឱកាសដ៏ល្អមួយ សម្រាប់យុវជនកម្ពុជាក្នុងការរៀនជំនាញដោះស្រាយបញ្ហាពិតនានាក្នុងជីវិត ក្នុងបរិយាកាសជាមួយបច្ចេកវិទ្យាកុំព្យូទ័រ។ អ្នកចូលរួមត្រូវបានលើកទឹកចិត្តឱ្យបង្អាកភាពដដែលៗ គិតត្រិះរិះពិចារណាប្រកបដោយគំនិតច្នៃប្រឌិត និងសម្រេចថ្លឹងថ្លែងហានិភ័យ។ យើងមានមោទនភាពក្រៃលែង ដែលបានដើរតួនាទីក្នុងការជំរុញសក្ដានុពលអ្នកដឹកនាំឌីជីថលរបស់ពួកគេ ព្រមទាំងអភិវឌ្ឍអ្នកដឹកនាំឌីជីថលក្នុងប្រទេសកម្ពុជា។ កម្មវិធីអភិវឌ្ឍន៍និស្សិតសាកលវិទ្យាល័យរយៈ១៣ ថ្ងៃ អាចធ្វើទៅបានតាមរយៈមូលនិធិកសាងសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងការគាំទ្រដ៏ជ្រាលជ្រៅពីក្រសួង អប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ »

ប្រសាសន៍លោក Feiruz Ikhwan 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 

កម្មវិធីដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ​២០១៨ បានត្រលប់មកព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីបានផ្អាកអស់រយៈ ពេលពេញមួយឆ្នាំក្នុងឆ្នាំ ២០២០ ដោយសារការរាតត្បាតជំងឺកូវីដ១៩។ ដោយត្រូវបានជ្រើសរើសពីសាកលវិទ្យាល័យ ចំនួន ១២ កន្លែងនៅទូទាំងប្រទេសកម្ពុជា និស្សិតកម្ពុជាចំនួន ៤៨ នាក់ដំបូងត្រូវបានបែងចែកទៅក្នុងក្រុមចំនួន ៨ ក្រុម បានចូលរួមកម្មវិធី សិក្ខាសាលាអ្នកដឹកនាំអាជីវកម្ម នៅសណ្ឋាគារ Garden City ក្នុងរាជធានីភ្នំពេញ។ ពួកគេបានធ្វើការបន្ថែមលើ ដើម្បីធ្វើឲ្យប្រសើរឡើងនូវជំនាញទំនាក់ទំនង ភាពច្នៃប្រឌិត និងការត្រិះរិះពិចារណា ព្រមទាំងសមត្ថភាពគ្រប់គ្រងអារម្មណ៍ផងដែរ។ អ្នកចូលរួមទាំងអស់បានឆ្លងកាត់បញ្ហាប្រឈមជាច្រើនទាក់ទងនឹងអាជីវកម្មឌីជីថល សិក្ខាសាលា និង ការប្រកួតប្រជែង ដែលពួកគេត្រូវបានជំរុញយា៉ងម៉ឺងម៉ាត់ និងផ្តល់មតិកែលម្អចំៗដល់គ្នាទៅវិញទៅមក។

សមាជិកក្រុមជ័យលាភីពានរង្វាន់ CEO Challenge យឹម សាលីនដា បានចែករំលែកថា៖

« ទោះបីគេងមិនគ្រប់គ្រាន់អំឡុងពេលចូលរួមក្នុងសិក្ខាសាលា Bootcamp ក៏ដោយ​ ប៉ុន្ដែកម្មវិធីនេះមានប្រយោជន៍ណាស់ ព្រោះសិក្ខាសាលានេះបង្រៀនលើសពីជំនាញផ្នែកអាជីវកម្មទៅទៀត ខ្ញុំបានរៀនមេរៀនល្អៗជាច្រើន ជាពិសេសនៅពេលធ្វើការងារជាក្រុម។ ការប្រកួតប្រជែងក្នុងកម្មវិធី CEO Challenge គឺជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍មែនទែន។ វាពិតជាលំបាកនៅពេលដែលធ្វើការងារ ក្រោមសម្ពាធ និងពេលវេលាកំណត់ ប៉ុន្តែខ្ញុំមិនមានការសោកស្តាយណាមួយទេ ព្រោះកម្មវិធី Bootcamp នេះបានរៀបចំយ៉ាងពេញលេញឱ្យខ្ញុំក្លាយជាអ្នកដឹកនាំនាពេលអនាគត។»

ការលើកឡើងរបស់ យឹម សាលីនដា 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 

កម្មវិធី SmartEdu USDP ត្រូវបានដាក់ឲ្យដំណើការកាល​ពី​ខែតុលា ឆ្នាំ២០១៨ ជាផ្នែកមួយនៃអនុស្សារណៈយោគយល់គ្នាជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និង ក្រុមហ៊ុន Smart Axiata។ ជាផ្នែកមួយនៃអនុស្សារណៈយោគយល់គ្នា ក្រុមហ៊ុន Smart បានប្តេជ្ញាវិនិយោគទឹកប្រាក់ចំនួន ១លាន ៥សែនដុល្លារ សម្រាប់រយៈពេល៣ឆ្នាំ ទៅក្នុងកម្មវិធីចំនួន២ នៃ SmartEdu រួមមាន កម្មវិធីអាហារូបករណ៍ SmartEdu និងកម្មវិធីអភិវឌ្ឍន៍និស្សិតសកលវិទ្យាល័យ SmartEdu (USDP)។

កម្មវិធី SmartEdu USDP រំពឹងថា នឹងអភិវឌ្ឍគំនិតអាជីវកម្មឌីជីថលល្អបំផុតរបស់ប្រទេសកម្ពុជាបន្ថែមទៀតជាមួយនឹងជំនាញ ដើម្បីជួយជំរុញដល់បច្ចេកវិទ្យាឌីជីថលក្នុងប្រទេសផងដែរ។

សម្រាប់បច្ចុប្បន្នភាព និងព័ត៌មានបន្ថែមអំពី​កម្មវិធី កម្មវិធី SmartEdu សូម​តាម​ដាន​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រុម​ហ៊ុន Smart For Cambodia តាមរយៈ www.facebook.com/smartforcambodia  or visit https://www.smartedu.com.kh .៕

រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 
រូបភាពនៅក្នុងកម្មវិធី 

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។

Smart ជីវិត​រស់​រវើក!       

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · មួយខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T