មិនសរសើរមិនបាន! កម្លាំងអង្គភាពចំណុះ កងពលតូចថ្មើរជើងលេខ៥១ ចុះជួយច្រូតស្រូវប្រជាពលរដ្ឋ ជួបការលំបាក

https://s9.kh1.co/fb/fb9ae4dc32b81a464dfb02e0a1f94707a528f172.jpg
សង្គម
 25-Nov-2021 4pm · 8 months ago

កម្លាំងអង្គភាពចំណុះកងពលតូចថ្មើរជើងលេខ៥១ បានចេញប្រតិបត្តិការ ចុះទៅជួយច្រូតស្រូវប្រជាពលរដ្ឋដែលជួបការលំបាក យ៉ាងសស្រាក់សស្រាំ។

បន្ទាយមានជ័យ៖ ក្នុងពេលថ្មីៗនេះ កម្លាំងអង្គភាពចំណុះកងពលតូចថ្មើរជើងលេខ៥១ បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋដែលជួបការលំបាក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ បានដឹកនាំកម្លាំងអន្តរាគមន៍មួយផ្នែក ក្រៅពីកម្លាំងអន្តរាគមន៍ចូលរួមទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃក្នុងផែនការការពារ ការរីករាលដាលនៃជំងឺកូវីដ១៩ ចុះជួយច្រូតស្រូវប្រជាពលរដ្ឋជួបការលំបាក ឈ្មោះ លី ម៉េងហេង ជាស្ត្រីមេម៉ាយ អាយុ៥៤ឆ្នាំ នៅភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

យ៉ាងណាមិញ សូមបញ្ជាក់ថា ដោយយល់ឃើញពីភាពលំបាករបស់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងកំឡុងពេលរដូវច្រូតកាត់ប្រមូលផលស្រូវ ក៏ដូចជាតាមការស្នើសុំពីសំណាក់អាជ្ញាធរមូលដ្ឋានក្នុងភូមិសាស្ត្រទទួលខុសត្រូវ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ ជានិច្ចកាលតែងតែ ចុះជួយសម្រួលដល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន មិនថា រដូវច្រូតកាត់ គ្រោះទឹកជំនន់ ខ្យល់ព្យុះកន្ត្រាក់ ឬគ្រោះមហន្តរាយផ្សេងៗ ជាប្រចាំ៕

ប្រភព៖ BTV

សូមចូលទស្សនារូបភាពខាងក្រោម៖

 កម្លាំងអង្គភាពចំណុះកងពលតូចថ្មើរជើងលេខ៥១
 កម្លាំងអង្គភាពចំណុះកងពលតូចថ្មើរជើងលេខ៥១
 កម្លាំងអង្គភាពចំណុះកងពលតូចថ្មើរជើងលេខ៥១ ជួយច្រូតស្រូវប្រជាពលរដ្ឋ

Ly Rothpanha
P.H

អត្ថបទទាក់ទង