ខេត្តព្រះសីហនុ គ្រោងនឹងដាក់សម្ពោធនូវសមិទ្ធផលថ្មីៗ ​ក្នុងពេលឆាប់ៗខាងមុខនេះ - Khmerload

ខេត្តព្រះសីហនុ គ្រោងនឹងដាក់សម្ពោធនូវសមិទ្ធផលថ្មីៗ ​ក្នុងពេលឆាប់ៗខាងមុខនេះ

https://s9.kh1.co/cd/cd5e3b0be39e4d28629a22c465489fc4f4430a01.jpg
សង្គម
 25-Nov-2021 3pm · 10 days ago

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីលានតេជោ (ពយតាមូង) ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ព្រះសីហនុ៖ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីលានតេជោ (ពយតាមូង) ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសចុះពិនិត្យទីលានតេជោ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមហ៊ុនស្ថាបនាទីលានតេជោ ត្រូវពន្លឿនការប្រមូលកាកសំណល់ និងលាងសម្អាតឱ្យបានស្អាត ព្រោះទីតាំងទីលានតេជោ រដ្ឋបាលខេត្តព្រះសីហនុ គ្រោងនឹងរៀបចំវេទិកាសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី១ និងទី២ នៅដើមខែធ្នូ ឆ្នាំ២០២១ ខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានអញ្ជើញទៅពិនិត្យការជួសជុលកែលម្អរង្វង់មូលតោពីរ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីលើកស្ទួយសោភ័ណភាព ត្រៀមទទួលភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេសមកលេងកម្សាន្តនៅខេត្តព្រះសីហនុនាពេលខាងមុខផងដែរ៕

https://s9.kh1.co/__image/w=650,h=434,q=100/45/4582f83dbde5737161a32df96d50586c78210a34.png
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
https://s9.kh1.co/__image/w=650,h=434,q=100/e3/e39c177f432e07895fd6ff03dd09e30eb9f70694.png
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
https://s9.kh1.co/__image/w=650,h=434,q=100/8c/8c7a1e045c2d42f118336e22aca166b018fbbf37.png
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
https://s9.kh1.co/__image/w=650,h=434,q=100/f5/f5d4fc50f498eff9b49d9cca98331bc39a753b41.png
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
https://s9.kh1.co/__image/w=650,h=434,q=100/5b/5b8adbabec92687aca3f166b9d7426ea9be76c02.png
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
https://s9.kh1.co/__image/w=650,h=366,q=100/01/01de6331b6cb257bf2e32ef396bcbda9764058d3.png
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
https://s9.kh1.co/__image/w=650,h=366,q=100/0a/0a401ba7b3a491df56afc9da5724649a506ee071.png
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
Han Horn
H.H

អត្ថបទទាក់ទង