កូរ៉េខាងត្បូង ៖ តារាសម្តែងស្រី Jung Ho Yeon ដែលជាលេងជាតួអង្គសំខាន់ក្នុងរឿង Squid Game កំពុងសាងប្រជាប្រិយភាពគួរឲ្យកត់សម្គាល់ ជាពិសេសមានអ្នក Followers ច្រើនលើសពី ២៣.៧២ លាននាក់នៅលើ Instagram ហើយ(គិតត្រឹមថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ ២០២១)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បច្ចុប្បន្ន Jung Ho Yeon បានក្លាយជាសិល្បករដែលមានអ្នកតាមដានលើ Instagram ច្រើនជាងគេលំដាប់ទី៨ ក្នុងនាមជាតារាប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដោយមានចំនួន Followers ច្រើនលើសពី ២៣.៧២ លាននាក់ ថែមទាំងបានផ្ដួល IU មានចំនួនអ្នក Followers ឈរនៅលំដាប់ទី៩។

មិនត្រឹមតែចំនួនអ្នកតាមដានច្រើនប៉ុណ្ណោះទេ Jung Ho Yeon ក៏បានធ្វើឲ្យអ្នកលេងអ៊ីនធើណែតមានការភ្ញាក់ផ្អើលផងដែរ ខណៈដែលនាងបានចុះកិច្ចសន្យាផ្តាច់មុខជាមួយទីភ្នាក់ងារ Creative Artists Agency រួមទ្រនំជាមួយតារាល្បីៗដូចជា Brad Pitt, Tom Hanks, Beyonce, Norah Jones, Cardi B, និង Justin Bieber ទៀតផងដែរ។

នេះបានបង្ហាញឲ្យឃើញថាតារាស្រីរូបនេះពិតជាផ្ទុះប្រជាប្រិយភាពមិនធម្មតាឡើយ ក្រោយលេចមុខនៅក្នុងរឿង Squid Game៕
ប្រភព ៖ Allkpop