របៀបដែល RM ការពារ ARMY លើសពីអ្វីដែល Idol ទូទៅគេធ្វើហើយ!

//s9.kh1.co/89/89a18213db6fee11145e02a0e253541f5b125d0e.jpg
យុវវ័យ

 ២៥-វិច្ឆិកា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

ជ្រើសរើសធ្វើជា Fandom របស់ BTS ពិតជាមិនមានពាក្យថាស្ដាយក្រោយឡើយ បើសូម្បីតែរបៀបដែល RM ការពារ ARMYលើសពីអ្វីដែល Idol ទូទៅគេធ្វើហើយ!

កូរ៉េខាងត្បូង ៖ ក្រុមចម្រៀង Kpop លំដាប់ពិភពលោក BTS បានគ្រប់គ្រងលើគ្រប់តារាងតន្ត្រី និងការអបអរសាទរទូទាំងពិភពលោកជាមួយកំណត់ត្រាប្រវត្តិសាស្រ្តនានាចាប់តាំងពី Debut រហូតពេលនេះ ដោយរួមដំណើរជាមួយនឹងអ្នកគាំទ្ររបស់ពួកគេ ដែលត្រូវបានគេហៅថា ARMY ដែលចាំគាំទ្រគ្រប់សកម្មភាពរបស់ Idols ទាំង ៧នាក់ពេញទំហឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS 
BTS 

ប្រាកដណាស់ Fandom មួយនេះពិតជាកក់ក្ដៅ និងមានសុខភមង្គល ទាំងហ្វេនៗ និង Idols សុទ្ធផ្ដល់តម្លៃឲ្យគ្នា ការពាររមើលថែគ្នាជានិច្ច ជាពិសេសនោះគឺមេដឹកក្រុម BTS RM ផ្ទាល់តែម្ដង លោកតែងតែនិយាយការពារ និងលើកមុខមាត់ឲ្យ ARMY រហូតមកមិនថាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។

RM
RM

ជាក់ស្ដែង RM តែងតែចេញមុខការពារ ឲ្យតម្លៃដល់ ARMY គ្រប់ពេលវេលា ដូចជាក្នុងការសន្ទនាមួយគេសួរថា ៖

សំណួរ ៖ តើអ្វីដែលចម្លែក និងឆ្កួតបំផុតរបស់អ្នកគាំទ្ររបស់អ្នក?

RM ៖ ពួកគេមិនបានចម្លែក ឬឆ្កួតនោះទេ។

សំណួរ ៖ តើអ្នកគាំទ្ររបស់អ្នកធ្លាប់ធ្វើឲ្យអ្នកឈឺពីមុនមកដែរឬអត់?

RM ៖ អត់ទេ ពួកគេមិនដែលធ្វើឲ្យខ្ញុំឈឺនោះទេ។

សំណួរ ៖ ចុះហ្វេនៗដែលគាំទ្រអ្នកស្ទើស្លាប់ស្ទើរស់ទាំងនោះ...?

RM ៖ អត់ទេ ពួកគេគ្រាន់តែងប់ងល់ប៉ុណ្ណោះ។

លើសពីនេះ RM ក៏ធ្លាប់បាននិយាយថា ARMY ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់ក្រុម មិនថាហ្វេនៗនៅទីណា ពួកគេនៅទីណាក៏ BTS និង ARMY គឺជាពាក្យមានន័យតែមួយ។

វាស្តាប់ទៅខុសគ្នា ប៉ុន្តែខ្ញុំឃើញពាក្យដូចគ្នានៅពេលយើងនិយាយ BTS និង ARMY ។ សូម​កុំ​សង្ស័យ​ខ្លួន​ឯង ហើយ​ដើរ​តាម​សុបិន​របស់​យើង​តាម​ដែល​យើង​អាច​ធ្វើ​ទៅ​បាន។ សូមអរគុណ។

សម្រង់សម្ដីរបស់ RM 
RM 
RM 

ចំពេល​ជីវិត​ដែល​មាន​ល្បឿន​លឿន និង​ភាព​អស្ចារ្យ​នៃ​ឧស្សាហកម្ម​កម្សាន្ត វា​ងាយ​នឹង​បាត់​បង់​អារម្មណ៍​ខ្លួន​ឯង ព្រមទាំង​ពេល​វេលាសម្រាប់ខ្លួនឯង ប៉ុន្តែ​ជា​ញឹក​ញាប់​ក្នុង​បទ​ចម្រៀងរបស់ក្រុម Kpop មួយនេះ​តែងបង្កប់ខ្លឹមសារឲ្យស្រលាញ់ខ្លួនឯងឲ្យច្រើនៗ សារលើកទឹកចិត្តគ្រប់ពេល ហើយបើនិយាយដល់ទំនាក់ទំនងរវាង BTS និង ARMY គឺតែងតែស្ដែងឲ្យឃើញនូវភាពផ្អែមល្ហែម ការស្រលាញ់គាំទ្រគ្នាទៅវិញទៅមកប្រៀបបានគ្រួសារដ៏សែនកក់ក្ដៅយ៉ាងដូច្នោះដែរ។

BTS
BTS

មិនតែប៉ុណ្ណោះទេ ទង្វើរបស់ BTS ផ្ទាល់គឺសុទ្ធតែស្ដែងឲ្យឃើញថាពួកគេពិតជាគោរព ស្រលាញ់ ផ្ដល់ការលើកទឹក ការពារ សរសើរ និងអរគុណចំពោះ ARMY គ្រប់ពេលវេលា ហេតុនេះមិនប្លែកទេដែលក្រុមនេះមានប្រជាប្រិយភាព ជះឥទ្ធិពលពេញពិភពលោកបែបនេះ សមហើយដែលពួកគេទទួលបានជោគជ័យធំធេងដូចសព្វថ្ងៃ ហ្វេនៗពិតជាមានមោទនភាពណាស់៕

BTS
BTS

ប្រភព ៖ Twitter

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T