ខ្លាំងមែន!​ លោក Hargreaves សរសើរ Man City ថាអវត្តមានកីឡាករឆ្នើមពីររូបនេះហើយ នៅអាចយកឈ្នះ PSG បានទៀត - Khmerload

ខ្លាំងមែន!​ លោក Hargreaves សរសើរ Man City ថាអវត្តមានកីឡាករឆ្នើមពីររូបនេះហើយ នៅអាចយកឈ្នះ PSG បានទៀត

https://s9.kh1.co/e6/e6dd70bdb1e8631cfd2b31046fa96584a52ab06d.jpg
កីទ្បា
 25-Nov-2021 2pm · 10 days ago

លោក Hargreaves សរសើរ Man City ថាអវត្តមានកីឡាករឆ្នើមពីររូបនេះហើយ នៅអាចយកឈ្នះ PSG បានទៀត

បរទេស៖ លោក Owen Hargreaves សរសើរ Manchester City ថា គ្មាន Phil Foden និង Kevin De Bruyne ហើយនៅអាចយកឈ្នះ​ Paris Saint Germain បានទៀត។

https://s9.kh1.co/__image/w=650,h=488,q=100/4d/4ded152f8625e2d33555917d9b11e62e2c6ceb4b.png
កីឡាករ Kevin De Bruyne និង Phil Foden
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ Man City បានឈ្នះ PSG​ ក្នុងលទ្ធផល ២-១​  នៅក្នុងការប្រកួតពាន Champion League​ នៅទឹកដីខ្លួន គឺ កីឡដ្ឋាន Etihad Stadium កាលពីយប់មិញ។ ជាក់ស្តែង Kylian Mbappe បានរកគ្រាប់បាល់នាំមុខឲ្យ PSG បានមុនហើយនៅនាទី ៥០ ក៏ប៉ុន្តែត្រូវបាន កីឡាករ Raheem Sterling និង Gabriel Jesus ស៊ុតវាយបកវិញ ជួយឲ្យ Man City យកឈ្នះបានសម្រេច។ មួយវិញទៀត Man City បានអវត្តមានកីឡាករពីររូបគឺ Foden និង De Bruyne មិនអាចនៅជួយក្រុមបាន ដោយសារបញ្ហារបួស។

https://s9.kh1.co/__image/w=634,h=462,q=100/93/93fa531db6a9c6e7771a5f23a8cc7b288b993566.png
ទិដ្ឋភាពប្រកួត

លោក Hargreaves បាននិយាយថា៖

Man City ពិតជាអស្ចារ្យមែន ដែលអាចយកឈ្នះ PSG បានដោយគ្មាន Foden និង​ De Bruyne។ ពួកគេធ្វើឲ្យ Neymar និង​ Messi ដើរចេញពីលាន ដូចពួកគេគ្មានបានជួយអ្វីដល់ PSG បានសោះ។ ​Man City ស័ក្តិសមនិងឈ្នះប្រកួតនេះ ១០០% ព្រោះពួកគេគ្រប់គ្រងការប្រកួតនេះបានល្អណាស់ ពេល PSG ទាត់បាល់នាំមុខហើយ ពួកគេធ្វើឲ្យ PSG​ គ្មានបានបាល់លេងទាល់តែសោះ ពួកគេបង្កើតឱកាសបានច្រើនមែនទែន៕

លោក Owen Hargreaves
https://s9.kh1.co/__image/w=634,h=423,q=100/e2/e28bb1c64c2852a3314a571073e8343a3a3be82c.png
ទិដ្ឋភាពប្រកួត

ប្រភពDailymail

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង