រាជធានីភ្នំពេញ៖ ពិតណាស់ មហាជនប្រាកដជ្រាបរួចមកហើយរឿងរ៉ាវផុងខ្លួន ក្នុងបំណុលវណ្ឌករបស់តារាកំប្លែងស្រី អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង និងស្វាមី នាយកៃដ រហូតដល់ទៅ៦០ម៉ឺនដុល្លារអាមេរិក ដែល្បីពេញបណ្តាញសង្គម តែពេលនេះ គូស្វាមីទាំងពីរនាក់ ហាក់ស្ងប់ស្ងាត់ នឹងកំពុងប្រឹងប្រែងរកស៊ីតាមសម្មាជីវ៉ោ ជាអ្នកចម្រៀងកាត់សក់ផង និងជាអ្នកលក់ដូរ តាមបណ្តាញសង្គមផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីថ្មីៗនេះ មានលោកគ្រូទាយ ឈ្មោះ អ៊ាង គង្គា ហៅលោកគ្រូមហាជុំ បានធ្វើការទស្សទាយថា តារាកំប្លែង ខ្ញុង និងនាយកៃដ នឹងក្លាយជាឧកញ៉ា ហើយថែមទាំងសល់លុយ ៣០ ម៉ឺនដុល្លារ នៅឆ្នាំ២០២៩។ លោកគ្រូទាយរូបនេះ បានបន្តទៀតថា ឥឡូវឆ្នាំ២០២១ ដូច្នេះនៅសល់៧ ឆ្នាំទៀត ខ្ញុងឬ នាយកៃដ នឹងក្លាយជាឧកញ៉ា ហើយនឹងមានលុយ២០លានដុល្លារ មិនមែនដោយសារលេងកំប្លែងនោះទេ តែក៏មិនមែនដោយសារតែស្វាមីរបស់ខ្ញុង នាយកៃដ រកស៊ីលក់ដីឡូត៍នោះទេ។
លោកគ្រូបន្តទៀតថា ចូលដល់ខែឧសភា ឆ្នាំ២០២២ ខ្ញុង និងដៃករ នឹកឃើញអាជីវកម្មថ្មីមួយ ពាក់ព័ន្ធនឹងគ្រឿងក្រអូប ឬម្សៅ។ ពេល ដែលខ្ញុង និងកៃដរ ចាប់ផ្ដើមបើកជំនួញលក់គ្រឿងក្រអូបនោះ ខ្ញុងនឹងចាប់ផ្ដើមរីកចម្រើនពី១ថ្ងៃទៅ១ថ្ងៃ។ ពេលនោះហើយ រាសីរបស់ខ្ញុង ពេលចូលដល់ឆ្នាំថ្មី គឺឆ្នាំខាល ទាំងខ្ញុង និងស្វាមី ទាំងកូនរបស់ខ្ញុង នឹងឡើងដល់ចំណុចផ្កាយ១ គេហៅផ្កាយលាភ។ ហើយពេលនោះ ខ្ញុងនឹងជួបមនុស្សល្អនាំផ្លូវ តែមិនមែនខ្មែរទេ គឺជនបរទេស ដែលក្បែរខាងប្រទេសយើង ដែលគេនឹងផ្តល់គំនិត ផ្តល់ជាថវិកាដល់ខ្ញុង និងស្វាមី បើកអាជីវកម្មថ្មី។ ហើយរហូតដល់ពេលនោះ ខ្ញុងនឹងក្លាយជាមហាសេដ្ឋីបន្តិចម្តងៗ ដល់ឆ្នាំ២០២៩ ខ្ញុងនឹងសល់លុយយ៉ាងហោចតិច ២០ លានដុល្លារ។ ហើយនាយកៃដ ពេលដែលឃើញប្រពន្ធធ្លាក់ខ្លួនបែបនេះ រឹតតែធ្វើឱ្យលោកស្រលាញ់ខ្ញុងកាន់តែខ្លាំងឡើង៕












