គេរាយការណ៍ថា Apple នឹងប្ដូរទៅប្រើម៉ូដឹម 5G រចនាផ្ទាល់ខ្លួន សម្រាប់ iPhone ក្នុងឆ្នាំ2023

//s9.kh1.co/bd/bd02b62990f789b74b06f6ad541c12f207b89702.jpg
បច្ចេកវិទ្យា

 ២៥-វិច្ឆិកា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

ម៉ូដឹមនេះទំនងជាត្រូវបានរចនា និងសាកល្បងនៅកម្រិត 5nm មុននឹងផ្លាស់ប្ដូរទៅការផលិតទ្រង់ទ្រាយធំឆ្នាំ2023 នៅកម្រិត 4nm។

បរទេស៖ ក្រុមហ៊ុន Apple គ្រោងនឹងចាប់ដៃគូជាមួយក្រុមហ៊ុន Taiwan Semiconductor Manufacturing Co. (TSMC) សម្រាប់ការផលិតម៉ូដឹម 5G ផ្ទាល់ខ្លួន សម្រាប់ iPhone នាពេលអនាគត នេះបើយោងតាមរបាយការណ៍ថ្មីមួយនៅក្នុងកាសែត Nikkei។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Apple ត្រូវបានគេនិយាយថា កំពុងគ្រោងនឹងប្រើប្រាស់បន្ទះដំណើរការ 4nm របស់ TSMC ដែលមិនទាន់ដាក់ឲ្យប្រើ​ប្រាស់ សម្រាប់ផលិតផលពាណិជ្ជកម្មណាមួយនៅឡើយ។ ម៉ូដឹមនេះទំនងជាត្រូវបានរចនា និងសាកល្បងនៅកម្រិត 5nm មុននឹងផ្លាស់ប្ដូរទៅការផលិតទ្រង់ទ្រាយធំឆ្នាំ2023 នៅកម្រិត 4nm។

ការផ្លាស់ប្ដូររបស់ Apple ទៅកាន់ម៉ូដឹមនៃការរចនាផ្ទាល់ខ្លួន ត្រូវបានរំពឹងយ៉ាងទូលំទូលាយថា នឹងកើតឡើងនៅឆ្នាំ2023 ហើយ TSMC គឺជាដៃគូ។ ក្នុងឆ្នាំ2019 ក្រុមហ៊ុន Apple បានទិញម៉ូដឹម 5G របស់ Intel។ TSMC គឺជាក្រុមហ៊ុនផលិតប្រព័ន្ធដំណើរការទាំងអស់នៃសេរ៊ីឈីប A សម្រាប់ iPhone និង M1 សម្រាប់កុំព្យូទ័រ Mac៕

ទូរសព្ទ iPhone
ទូរសព្ទ iPhone

ប្រភព: The Verge

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T