កូរ៉េខាងត្បូង ៖ ថ្មីៗនេះ Rosé បានប្រកាសលុបចោលកាលវិភាគនាពេលខាងមុខរបស់នាងភ្លាមៗ បន្ទាប់ពីខាងក្រុមហ៊ុន YG Entertainment ប្រកាសដំណឹងថា Lisa តេស្តវិជ្ជមានកូវីដ១៩ កាលពីរសៀលថ្ងៃទី២៤ ខែ វិច្ឆិកា ម្សិលមិញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ Star News បានធ្វើការស៊ើបអង្កេតលើបញ្ហានេះ ហើយបានរាយការណ៍ថា Rosé មានទំនាក់ទំនងជិតស្និទ្ធជាមួយករណីពាក់ព័ន្ធកូវីដ១៩ នៅពេលនោះគេនៅមិនទាន់ដឹងថា Lisa ឆ្លងនោះទេ។

ក្រោយមក តាមរយៈសេចក្តីថ្លែងការណ៍ផ្លូវការរបស់ YG Entertainment ត្រូវបានគេដឹងថាតាមច្បាប់ សមាជិកមិនត្រូវបានចាត់ថ្នាក់ថាជាទំនាក់ទំនងជិតស្និទ្ធនោះទេ ប៉ុន្តែនឹងនៅតែស្ថិតក្រោមការរក្សាគម្លាត ការពារជាចាំបាច់ទាំងអស់ និងវិធានការដាក់ឲ្យនៅដាច់ដោយឡែកពីគេ។
សមាជិក ៣នាក់ផ្សេងទៀតរបស់ BLACKPINK មិនទាន់ត្រូវបានចាត់ទុកថាជាទំនាក់ទំនងជិតស្និទ្ធនៅឡើយទេ ប៉ុន្តែភ្លាមៗនៅពេលដែល Lisa ទទួលបានលទ្ធផលតេស្តវិជ្ជមាន ពួកគេបានឆ្លងកាត់ការធ្វើតេស្ត PCR ហើយកំពុងរង់ចាំលទ្ធផល។

គិតត្រឹមថ្ងៃទី ២៤ ខែ វិច្ឆិកា Jisoo, Jennie និង Rosé នៅតែកំពុងរង់ចាំលទ្ធផលតេស្ត PCR របស់ពួកគេ ហើយបើយោងតាមសេចក្ដីរាយការណ៍បញ្ជាក់ថា Rosé បានលុបចោលកាលវិភាគនាពេលខាងមុខរបស់នាងនៅ The Hyundai Seoul Mall និងកាលវិភាគនៅ Tiffany&Co ថ្ងៃទី២៥ នេះផងដែរ៕

រង់ចាំព័ត៌មានបន្ថែមទៀតអំពីស្ថានភាពរបស់ BLACKPINK!
ប្រភព ៖ Koreaboo