មិនធម្មតា! លោកយាយអាយុវែងបំផុតនៅចក្រភពអង់គ្លេស មានចៅៗដល់ទៅ៨៩នាក់

//s9.kh1.co/da/da20d1154e5a3bd77312d1c8dfa6fe869adbd995.jpg
សង្គម

 ២៥-វិច្ឆិកា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

កូនចំនួន១២នាក់ ចៅចំនួន៣៧នាក់ ចៅទួតចំនួន៥០នាក់ និងចៅលួតចំនួន២នាក់

ចក្រភពអង់គ្លេស៖ លោកយាយម្នាក់មានអាយុ១០០ឆ្នាំ និងមកពីទីក្រុង Middlesbrough នៃចក្រភពអង់គ្លេស ត្រូវបានគេចាត់ទុកថាជាប្រជាជនម្នាក់ក្នុងចំណោមប្រជាជនដទៃទៀត ដែលមានអាយុវែងជាងគេបំផុតប្រចាំប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង លោកយាយ Jo Allan កាលពីគាត់ស្ថិតក្នុងវ័យក្មេង គាត់បានធ្វើជាកម្មករស្រីម្នាក់ក្នុងចំណោមកម្មកររាប់ពាន់នាក់ ដែលបានធ្វើការនៅរោងចក្រគ្រា.ប់.បែក អំឡុងសម័យសង្គ្រាមលោកលើកទីពីរ ហើយលុះមកដល់ថ្ងៃឈានចូលគម្រប់ខួប១០០ឆ្នាំរបស់គាត់ ខាងអភិបាលក្រុង បានធ្វើបទបង្ហាញដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ក្នុងនាមជាក្រុមប្រឹក្សា ដែលប្រគល់ជូនលោកយាយនូវវិញ្ញាបនបត្រ ទទួលស្គាល់គាត់ជាផ្លូវការថា ជាស្ត្រីកាន់ការងារសំខាន់កាលពីសម័យសង្គ្រាម និងអរគុណគាត់សម្រាប់ការរួមចំណែកចំពោះភាពជ័យជម្នះផងដែរ។

សព្វថ្ងៃនេះ លោកយាយមានកូនចំនួន១២នាក់ ចៅចំនួន៣៧នាក់ ចៅទួតចំនួន៥០នាក់ និងចៅលួតចំនួន២នាក់ ខណៈកូនច្បងរបស់គាត់មានអាយុ៧៧ឆ្នាំ និងចៅប្រុសពៅអាយុទើបតែ៥ខែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ គាត់ពិតជាមានសេចក្ដីសុខ និងមោទកភាពជាខ្លាំង ចំពោះចំនួននៃសមាជិកគ្រួសារដ៏ច្រើននេះ។

យ៉ាងណាមិញ ជំនួសឲ្យអំណោយថ្ងៃកំណើត លោកយាយបានធ្វើការរៃអង្គាសប្រាក់ ដើម្បីធ្វើការបរិច្ចាគដល់មន្ទីរពេទ្យសប្បុរសធម៌ James Cook ផ្នែកជំងឺដាច់សរសៃឈាមខួរក្បាល ដែលជាកន្លែងស្វាមីរបស់គាត់ ត្រូវបានមើលថែមុនពេលទទួលមរណភាពក្នុងឆ្នាំ២០០៥។ ហើយមកទល់ពេលនេះ ទឹកប្រាក់ដែលប្រមូលបានមានចំនួន១,៥០០ផោន (២,០០០ដុល្លារអាមេរិក)៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T