Jungkook ជាតារាអាស៊ីតែ១គត់ ត្រូវបានគេជ្រើសរើសជាបុរសស៊ិចស៊ីបំផុតក្នុងលោក!

//s9.kh1.co/bf/bf3bcaaa065eee28d16ae729326a52ac69497460.jpg
យុវវ័យ

 ២៥-វិច្ឆិកា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

ELLE Italy ជ្រើសរើស Jungkook សមាជិកក្រុម BTS ជាបុរសសិចស៊ីបំផុតលើពិភពលោក «Sexiest Men» រួមជាមួយ Timothee Chalamet, Jake Gyllenhaal និងអ្នកដទៃទៀត។

កូរ៉េខាងត្បូង ៖ ជាមួយភាពស៊ិចស៊ី ភាពទាក់ទាញតាមរយៈរូបរាងដ៏សែនស្រស់សង្ហា មិនប្លែកទេដែលជារឿយៗ Jungkook សមាជិកក្រុម BTS ជាប់ឈ្មោះជា Golden Body មានសមាមាត្រដងខ្លួនសមជាតារាលំដាប់ពិភពលោក រហូតទទួលបានងារជា បុរសស៊ិចស៊ីបំផុត «Sexiest Men» ជ្រើសរើសដោយទស្សនាវដ្តីល្បីៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របនឹងនេះដែរ ELLE គឺជាទស្សនាវដ្តីស្ត្រីដ៏ល្បីល្បាញ និងជាទស្សនាវដ្តីម៉ូដដ៏ធំបំផុតនៅលើពិភពលោក ដែលផ្តោតលើទិដ្ឋភាពផ្សេងៗ រួមទាំងភាពស្រស់ស្អាត និងការកម្សាន្ត ហើយដំណើរការនៅក្នុងប្រទេសជាង ៦០ប្រទេស ក្នុងនោះខាង Elle Italy បាន​ដាក់​ឈ្មោះ Jungkook ជា​បុរស​ស៊ិចស៊ី​បំផុត​លើ​ពិភពលោក​ជាមួយ​នឹង​តារា​ល្បី​ៗជាច្រើនទៀត។

លើសពីនេះ Jungkook គឺជាជនជាតិអាស៊ីតែមួយគត់នៅក្នុងបញ្ជី បុរសសិចស៊ីបំផុតទាំង ៧នាក់ «7 Sexiest Men» រួមមាន Harry Styles, Oscar Isaac, Jake Gyllenhaal, Timothée Chalamet, Shawn Mendes និង Maluma

ទន្ទឹមនឹងនេះដែរ ELLE Italia ក៏បានបង្ហាញផងដែរថា Jungkook ជាបុរសស៊ិចស៊ីបំផុតក្នុងពិភពលោក នៅក្នុងកំណែការបោះពុម្ពនៃទស្សនាវដ្តីរបស់ពួកគេ ថែមទាំងចុះផ្សាយថា សមាជិកក្រុម BTS រូបនេះគួរតែក្លាយជាអ្នកឈ្នះបន្ទាប់នៃចំណងជើង «Sexiest Man Alive» របស់ PEOPLE នាឆ្នាំ ២០២២៕

Jungkook 
Jungkook 

ប្រភព ៖ Allkpop

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T