បរទេស៖ អង្គការសុខភាពពិភពលោក WHO បាននិយាយកាលពីថ្ងៃពុធថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ មានប្រសិទ្ធភាព អាចកាត់បន្ថយការឆ្លងជំងឺកូវីដ១៩បំប្លែង Delta បានប្រហែល ៤០ភាគរយប៉ុណ្ណោះ និងបានព្រមានថា អ្នកចាក់វ៉ាក់សាំងរួចមិនត្រូវមានអារម្មណ៍ថាខ្លួនឯងមានសុវត្ថិភាពទាំងស្រុងនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា មនុស្សដែលបានចាក់ថ្នាំបង្ការជាច្រើនបានគិតខុសថា ការចាក់វ៉ាក់សាំងនេះមានន័យថា ពួកគេលែងត្រូវការការប្រុងប្រយ័ត្នផ្សេងទៀតហើយ។ លោក Tedros ទទូចឱ្យ អ្នកចាក់វ៉ាក់សាំងគ្រប់ដូស ត្រូវតែប្រកាន់ភ្ជាប់វិធានការការពារដដែល ដើម្បីជៀសវាងការឆ្លងវីរុសកូវីដ។ ចំពោះវីរុសបំប្លែងខ្លួនឆ្លងលឿនរហ័ស Delta គឺវ៉ាក់សាំងមិនមានប្រសិទ្ធភាពប្រឆាំងខ្ពស់នោះទេ។
លោកបានលើកឡើងថា យោងតាមទិន្នន័យបានបង្ហាញថា មុនពេលវីរុសបំប្លែង Delta មកដល់ វ៉ាក់សាំងអាចកាត់បន្ថយការឆ្លងបានប្រហែលជា៦០%។ ពេល Delta រាតត្បាតឡើង ប្រសិទ្ធភាពវ៉ាក់សាំងការពារមិនឲ្យឆ្លងបានធ្លាក់មកសល់ប្រហែលជា៤០%ប៉ុណ្ណោះ។ ប្រសិនបើអ្នកបានចាក់វ៉ាក់សាំង នោះមានន័យថា អ្នកមានហានិភ័យទាបនៃការឆ្លងជំងឺធ្ងន់ធ្ងរ និងការស្លាប់ ប៉ុន្តែអ្នកនៅតែមានហានិភ័យនៃការឆ្លង ក៏ដូចជាចម្លងទៅដល់អ្នកដទៃដដែល៕
