វិធីសាស្រ្តការពារកូនតូចពីការរលាកត្រចៀក ឬអំបៅអំបែក!

//s9.kh1.co/42/426769e626647d70fc0dd63a3c55fa8658f6f1a0.jpg
យល់ដឹង

 ២៤-វិច្ឆិកា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

ជាធម្មតាការរលាកត្រចៀក ឬអំបៅអំបែកច្រើនកើតលើកុមារដែលមានអាយុ ៥ឆ្នាំ ឬទាបជាង​នេះ ដែលបណ្តាលឱ្យកុមារឈឺ និងហើមក្រដាសត្រចៀក។

ជាធម្មតាការរលាកត្រចៀក ឬអំបៅអំបែកច្រើនកើតលើកុមារដែលមានអាយុ ៥ឆ្នាំ ឬទាបជាង​នេះ ដែលបណ្តាលឱ្យកុមារឈឺ និងហើមក្រដាសត្រចៀក។ តើ​ប៉ាម៉ាក់ត្រូវធ្វើដូចម្តេចដើម្បីការពារកូនតូចពីការរលាកត្រចៀក?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការរលាកត្រចៀក ឬអំបៅអំបែកកើតឡើងនៅពេលមានបាក់តេរី ឬវីរុសឆ្លងចូលក្នុងក្រដាសត្រចៀក និងបណ្តាល​ឱ្យមាន​ទឹកដក់នៅពីក្រោយក្រដាស​​ត្រចៀក។ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលប៉ាម៉ាក់អាចប្រើដើម្បីការពារកូនតូចពីការរលាកត្រចៀក៖

១. បំបៅកូនដោយទឹកដោះ

ម៉ាក់ៗគួរបំបៅកូនដោយទឹកដោះរហូតដល់អូនតូចមានអាយុយ៉ាង​តិច ៦ខែ ​ឬ​លើស​ពី​នេះ ព្រោះអង់ទីករ​ក្នុង​ទឹក​ដោះម្តាយ​អាចកាត់បន្ថយអត្រានៃការរលាកត្រចៀក​បាន។

ចង់ស្វែងយល់អត្ថន័យពណ៌ និងរូបរាងលាមកទារក​ ចុចទីនេះ!

២. ការពារ​កូន​ពីផ្សែង​បារី

ការសិក្សាបានបង្ហាញថា ក្មេងដែលប៉ះពាល់នឹងផ្សែងបារីងាយរលាកត្រចៀក​ណាស់។ សូម្បីតែ​ផ្សែង​បារីដែលជាប់លើសក់ ឬសម្លៀកបំពាក់របស់​ប៉ាម៉ាក់ក៏អាចប៉ះពាល់ដល់អាអូនដែរ។

៣. បង្ការជំងឺផ្តាសាយ

ប៉ាម៉ាក់គួរបង្ការកូនពីជំងឺផ្តាសាយក្នុងអំឡុងឆ្នាំដំបូងនៃជីវិត ព្រោះភាគច្រើននៃការ​រលាក​ត្រចៀក​បណ្តាលមកពីជំងឺផ្តាសាយ។ កុំចែករំលែករបស់ក្មេងលេង អាហារ ពែងទឹក ឬឧបករណ៍​ប្រើប្រាស់របស់អូនតូច​ជាមួយក្មេងដទៃ។ ប៉ាម៉ាក់ត្រូវលាងដៃ និងឱ្យកូនលាងដៃបានញឹកញាប់ និង​ចៀសវាង​ឱ្យ​អូនតូចនៅជិតអ្នកមានជំងឺផ្តាសាយ។

៤. បញ្ឈរអូនតូចបន្តិចពេលបំបៅទឹកដោះគោ

ពេលបំបៅទឹកដោះគោ ម៉ាក់ៗគួរដាក់អាអូនបញ្ឈរបន្តិច (ដាក់ក្បាលឱ្យខ្ពស់ជាងពោះ)។ ការឱ្យ​អូន​តូចគេងពេល​បៅទឹកដោះគោអាចបណ្តាលឱ្យទឹកដោះគោហៀរចូលទៅក្នុងរន្ធខ្សល់ដែលភ្ជាប់បំពង់អាហារទៅនឹងត្រចៀកកណ្តាល។

៥. តាម​ដានការដកដង្ហើមតាមមាត់ ឬស្រមុករបស់អូនតូច

ប្រសិនបើអូនតូចស្រមុក ឬដកដង្ហើមតាមមាត់ជាប្រចាំ នោះ​អាចបណ្តាលមកពី adenoids (ដុំសាច់​ស្ថិត​នៅខាងក្រោយបំពង់ក) រីកធំ ឬហើមដែលអាចបណ្តាលឱ្យអូនតូចរលាកត្រចៀកដែរ​។

៦. នាំអូនតូចទៅចាក់វ៉ាក់សាំងផ្តាសាយ

ប៉ាម៉ាក់គួរនាំអូនតូចទៅចាក់វ៉ាក់សាំងផ្តាសាយ ពេលអូនតូចមានអាយុចាប់ពី ៦ខែឡើង​ទៅ។

ប្រសិនបើអូនតូចមានអាការៈ និង​រោគ​សញ្ញាដូចខាងក្រោម ​អូន​តូចអាច​​រលាក​ត្រចៀក​៖

  • ឈឺត្រចៀក (ជាពិសេសពេលទំពារ បឺត ឬគេង)
  • ហើម ឬក្រហមត្រចៀកខាងក្រៅ
  • ទាញ ឬញីត្រចៀក
  • មានទឹកហៀរចេញពីត្រចៀក
  • មានបញ្ហាក្នុងការស្តាប់
  • មួម៉ៅ
  • ក្អួត
  • ឈឺក្បាល
  • គ្រុនក្តៅ

ប្រសិនបើប៉ាម៉ាក់សង្កេតឃើញអូនតូចមានអាការៈនៃការរលាកត្រចៀកឬអំបៅអំបែក ប៉ាម៉ាក់គួរនាំអូន​តូច​ទៅជួបគ្រូពេទ្យកុមារដែលជំនាញខាងត្រចៀក ច្រមុះ និង​បំពង់ក។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T