១៣នាក់ប៉ុណ្ណោះ លើពិភពលោក! យុវជនអាយុ១៨ឆ្នាំរូបនេះ មានជំងឺកម្រម៉្យាង ដែលមិនឡើងទម្ងន់

//s9.kh1.co/90/90c8fcfba8f9a1c0c3c60de1a42794a6a3f9ac4f.jpg
សង្គម

 ២៤-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

រារាំងជាលិកាខ្លាញ់មិនឲ្យត្រូវបានរក្សាទុកនៅក្រោមស្បែក និងបណ្ដាលឲ្យថ្គាមខុសប្រក្រតី ត្រចៀកថ្លង់ រួមទាំងស្បែករឹតបន្ដឹង

ស្កុតឡែន៖ យុវជនម្នាក់អាយុ១៨ឆ្នាំ មកពីទីក្រុង Glasgow នៃប្រទេសស្កុតឡែន បានជួបប្រទះនូវបញ្ហាសុខភាព នៃរោគសញ្ញាជំងឺ Mandibular Hypoplasia ដែលបង្ហាញដំបូងតាំងពីវ័យក្មេងម៉្លេះ ដោយរារាំងជាលិកាខ្លាញ់មិនឲ្យត្រូវបានរក្សាទុកនៅក្រោមស្បែក និងបណ្ដាលឲ្យថ្គាមខុសប្រក្រតី ត្រចៀកថ្លង់ រួមទាំងស្បែករឹតបន្ដឹងផងដែរ។ ហើយបានប៉ះពាល់ដល់មនុស្សតែម្នាក់គត់ក្នុងចំណោមមនុស្ស៦០០លាននាក់នៅទូទាំងពិភពលោក និងមានត្រឹមតែ១៣នាក់ប៉ុណ្ណោះ បូករួមទាំងគេ ដែលមានជំងឺនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង យុវជន Dylan Lombard បាននិយាយឲ្យដឹងដែរថា រូបគេផ្ទាល់បានកើតមកដោយមានជំងឺនេះមកជាមួយ ប៉ុន្ដែមិនអាចដឹងឡើយ ដែលម្ដាយរបស់គេបានចាប់ផ្ដើមសង្កេតឃើញថា គេស្រកទម្ងន់យ៉ាងច្រើន។ ហើយវេជ្ជបណ្ឌិតបានចំណាយពេលដល់ទៅ១០ឆ្នាំ ដើម្បីធ្វើរោគវិនិច្ឆ័យថាគេមានជំងឺនេះ បន្ទាប់ពីការទៅជួបពិភាក្សាជាប្រចាំ ដោយសារតែភាពមិនច្បាស់របស់វា។ ទោះជាយ៉ាងណាក៏ដោយ គេបានធូរស្រាលជាងមុន ព្រោះទីបំផុតគេបានដឹងថាវាជាជំងឺអ្វី។

យ៉ាងណាមិញ រូបគេមិនអាចចូលរួមក្នុងសកម្មភាពកីឡាអ្វីឡើយ ប៉ុន្ដែចំណង់ចំណូលចិត្តរបស់គេ គឺចូលចិត្តថតរូបទេសភាពនានា និងចែករំលែកពីស្ថានភាពនៃជំងឺទៅកាន់អ្នកដទៃទៀតឲ្យបានយល់ដឹង ដែលធ្វើឲ្យគេមានអារម្មណ៍ថារឹងមាំ និងមានទំនុកចិត្តលើខ្លួនកាន់តែខ្លាំងឡើងផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T