បែកធ្លាយពីលក្ខណៈសម្បត្តិទូរសព្ទ OnePlus 10 Pro ដែលគេរំពឹងថា ចេញនៅដើមឆ្នាំក្រោយ

//s9.kh1.co/d6/d6349d3d69b973d91e999218d33e37dbd23b42c4.jpg
បច្ចេកវិទ្យា

 ២៤-វិច្ឆិកា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

ទូរសព្ទ OnePlus 10 Pro នឹងដំណើរការលើបន្ទះឈីប Snapdragon 8 Gen 1 ចុងក្រោយបង្អស់។

បរទេស៖ ទូរសព្ទ OnePlus 10 Pro ត្រូវបានបែកធ្លាយពីលក្ខណៈសម្បត្តិតាមអនឡាញ ដោយ 91Mobiles ក្នុងភាពជាដៃគូជាមួយអ្នករាយការណ៍ផ្នែកទូរសព្ទ គឺលោក Steve Hemmerstoffer (OnLeaks)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រសិនបើការលេចធ្លាយនេះពិតជាត្រឹមត្រូវមែន នោះ OnePlus 10 Pro ដែលត្រូវបានគេរំពឹងថានឹងចេញលក់នៅដើមឆ្នាំ២០២២ នៅក្នុងប្រទេសចិន មុនពេលការចេញលក់ជាសកល មានការអាប់ឌែតបន្តិចបន្តួចប៉ុណ្ណោះពី OnePlus 9 Pro ដែលជាទូរសព្ទដ៏ល្អបំផុតសម្រាប់ឆ្នាំ២០២១។

លក្ខណៈសម្បត្តិដែលបែកធ្លាយរួមមាន បន្ទះបង្ហាញ QHD+ ទំហំ6.7អ៊ីញ ជាមួយ 120Hz refresh rate ហើយវាមានផ្នែកកោងនៅជាយអេក្រង់ ស្រដៀងគ្នានឹង Galaxy S21 Ultra ដែរ។ នៅផ្នែកខាងក្រោយនៃ OnePlus 10 Pro គឺជាម៉ូឌុលកាមេរ៉ារាងការ៉េ ស្ថិតនៅផ្នែកខាងឆ្វេងនៃឧបករណ៍។ កាមេរ៉ាក្រោយនេះមានចំនួន៣គ្រាប់ ដោយឡេនគោលមានទំហំ48MP ឡេនទូលាយទំហំ50MP និងឡេន telephoto ទំហំ8MP។ ចំណែកឡេនសែហ្វីខាងមុខវិញគឺមានទំហំ32MP។

ទូរសព្ទ OnePlus 10 Pro នឹងដំណើរការលើបន្ទះឈីប Snapdragon 8 Gen 1 ចុងក្រោយបង្អស់។ វានឹងមកជាមួយជម្រើសទំហំផ្ទុកទិន្នន័យ RAM 8GB/128GB ឬ RAM 12GB/256GB។ ការធ្វើឲ្យប្រសើរឡើងដ៏គួរឲ្យកត់សម្គាល់មួយគឺថ្មទំហំ 5,000 mAh កើនឡើងពី 4,500 mAh នៅលើម៉ូឌែលមុន៕

រូបបែកធ្លាយ ទូរសព្ទ OnePlus 10 Pro
រូបបែកធ្លាយ ទូរសព្ទ OnePlus 10 Pro

ប្រភព: GIZMODO

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T