អាហារ​ល្អៗទាំង ​៥ ជួយ​ពង្រឹង​សុខភាព​ខួរ​ក្បាល​កាន់​តែ​ប្រសើរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​!

//s9.kh1.co/8b/8b9e2ba46592a0a429f53e043fc455eea7f6cdc0.jpg
យល់ដឹង

 ២៤-វិច្ឆិកា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

រាងកាយ​របស់​យើង​ត្រូវការ​សារធាតុ​Inositol ដែល​គេ​ស្គាល់ថាជា​វីតាមីន​B8 ​ក្នុង​បរិមាណ​តិចតួច​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ និង​បំពេញ​មុខងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​។

រាងកាយ​របស់​យើង​ត្រូវការ​សារធាតុ​Inositol ដែល​គេ​ស្គាល់ថាជា​វីតាមីន​B8 ​ក្នុង​បរិមាណ​តិចតួច​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ និង​បំពេញ​មុខងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ខួរ​ក្បាល​ បេះដូង និង​កញ្ចក់​ភ្នែក​​មាន​កំហាប់​សារធាតុ​Inositol​ខ្ពស់​បំផុត ទោះ​បី​ជា​ត្រូវវីតាមីន​នេះ​បាន​ចែកចាយ​​នៅ​ក្នុង​ជាលិកា​រាងកាយ​ផ្សេង​ទៀត​ក៏​​ដោយ នេះ​បើ​យោង​តាម​​វិទ្យាស្ថាន​អាហារូបត្ថម្ភ​កីឡា​របស់​ប្រទេស​កាណាដា​(Canadian Academy of Sports Nutrition)​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាង​ណា​មិញ ជាតិ​កាហ្វេអ៊ីន​អាច​ធ្វើ​ឲ្យ​សារធាតុ​នេះ​រលាយ​ និង​អាច​​បង្ក​​ជា​​កង្វះ​សារធាតុ​Inositol។ ដូច្នេះ​ហើយ​ ​ដើម្បី​បំពេញ​បន្ថែម​សារធាតុ​Inositol​ដែល​ខ្វះខាត ក៏​ដូចជា​ពង្រឹង​សុខភាព​ខួរ​ក្បាល គ្នា​យើង​គប្បី​ញ៉ាំ​របប​អាហារ​ខាង​ក្រោម​នេះ​។

១. សណ្ដែក

សណ្ដែក​ជា​អាហារ​ដែល​ផ្ទុក​សារធាតុ​ Inositol​ដ៏​ល្អ​បំផុត នេះ​បើ​យោង​តាម​ការ​សិក្សា​របស់​ទស្សនាវដ្ដី​អាមេរិក​ផ្នែក​​អាហារូបត្ថម្ភ​វេជ្ជសាស្ត្រ (The American Journal of Clinical Nutrition) ហើយ​សណ្ដែក​ក៏​ជា​ប្រភព​នៃ​ជាតិ​សរសៃ​ដ៏​ល្អ​ចំពោះ​បេះដូង​ផង​ដែរ​។

២. អង្ករ​សម្រូប

ជាមួយ​គ្នា​នេះ​ដែរ អង្ករ​សម្រូប​ក៏​ជា​ប្រភព​នៃ​សារធាតុ​Inositol​ដ៏​អស្ចារ្យ​។ អង្ករ​ប្រភេទ​នេះ​ផ្ដល់​តម្លៃ​ប្រចាំថ្ងៃ​ (DV)​​ចំនួន​៤៣​ភាគរយ​នៃ​ម៉ង់ហ្គាណែស ដែល​ជា​សារធាតុ​ចិញ្ចឹម​សំខាន់​ និង​ដើរ​តួ​នាទី​​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ធ្វើ​មេតាប៉ូលីស បង្កើត​ឆ្អឹង និង​ឆ្អឹង​ខ្ចី ព្រម​ទាំង​​ជួយ​ឲ្យ​របួស​ឆាប់​ជា​សះស្បើយ​។

៣. គ្រាប់​ធញ្ញជាតិ​

​​​​​​​​​ពពួក​គ្រាប់​ធញ្ញជាតិ​មាន​ផ្ទុក​សារធាតុ Inositol​​ខ្ពស់​។ ជាក់​ស្ដែង គ្រាប់​ធញ្ញជាតិ​​ជា​ជម្រើស​អាហារ​សុខភាព​ ហើយ​អ្នក​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ និង​គ្រាប់​ពូជ​តិចតួច​ត្រូវ​បាន​ផ្សារ​ភ្ជាប់​នឹង​ការ​ស្លាប់​ទាក់ទង​នឹង​របប​អាហារ​របស់​មនុស្ស​ពេញ​វ័យ​ចំនួន​៨,៥​ភាគរយ ដែល​បណ្ដាល​មក​ពី​ជំងឺ​បេះដូង​​ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។

៤. ផ្លែ​ចេក​

ផ្លែឈើ​មួយ​ប្រភេទ​ទៀត​​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ Inositol គឺ​ផ្លែ​ចេក ហើយ​នៅ​ក្នុង​ផ្លែ​ចេក​មួយ​ផ្លែ​ធំ​​មាន​តម្លៃ​ប្រចាំ​ថ្ងៃ​នៃ​ប៉ូតាស្យូម​ចំនួន​១០​ភាគរយ។

៥. ស្ពៃ​ក្ដោប

ស្ពៃ​ក្ដោប ក៏​ជា​ប្រភព​នៃ​សារធាតុ Inositol ដែល​យើង​មិន​គួរ​មើល​រំលង​ដែរ​។ ជា​ធម្មតា​ បន្លែ​ និង​ផ្លែឈើ​ស្រស់​មាន​សារធាតុ Inositol ​ច្រើន​ជាង​ផលិតផល​កំប៉ុង​ ឬ​បង្កង។ ចំពោះ​ស្ពៃ​ក្ដោប​ចំនួន​ ៨៩​ក្រាម ​​មាន​ផ្ទុក​តម្លៃ​ប្រចាំថ្ងៃ​ចំនួន ​៥៦​%​នៃ​វីតាមីន​K ដែល​មាន​សារសំខាន់​សម្រាប់​បញ្ចៀស​បញ្ហា​កំណក​ឈាម​ និង​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T