លោកយាយវ័យ១២៤ឆ្នាំ ដែលអាយុវែងបំផុតលើពិភពលោក បានទទួលមរណភាពហើយ

//s9.kh1.co/bc/bca77ebc68d5c002e940767527df0277d75d99b3.jpg
សង្គម

 ២៤-វិច្ឆិកា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

ខាងកំណត់ត្រាពិភពលោកហ្គីនណេស មិនទាន់ទទួលស្គាល់ថាគាត់ជាស្ត្រីអាយុវែងបំផុតលើពីភពលោកជាផ្លូវការឡើយ

ហ្វីលីពីន៖ លោកយាយម្នាក់វ័យ១២៤ឆ្នាំ និងជាស្ត្រីអាយុវែងបំផុតលើពិភពលោក បានទទួលមរណភាពកាលពីថ្ងៃចន្ទ ទី២២ ខែវិច្ឆិកាដើមសប្ដាហ៍នេះ នាវេលាម៉ោង៦:៤៥នាទីល្ងាច ក្នុងប្រទេសហ្វីលីពីន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោកយាយ Francisca Susano ឈ្មោះហៅក្រៅ Lola បានកើតនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៨៩៧ តែខាងកំណត់ត្រាពិភពលោកហ្គីនណេស មិនទាន់ទទួលស្គាល់ថាគាត់ជាស្ត្រីអាយុវែងបំផុតលើពីភពលោកជាផ្លូវការឡើយ ខណៈស្ត្រីបារាំងអាយុ១២២ឆ្នាំ និង១៦៤ថ្ងៃ ហើយទទួលមរណភាពនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ១៩៩៧ នៅតែគ្រប់គ្រងតំណែងជាស្ត្រីអាយុវែងបំផុតលើពិភពលោកដដែល។

យ៉ាងណាមិញ ជុំវិញមូលហេតុនៃការទទួលមរណភាពរបស់លោកយាយ មិនទាន់ត្រូវបានគេរាយការណ៍ទេ តែទោះជាយ៉ាងណាក៏ដោយ គាត់ក៏មិនមានរោគសញ្ញានៃជំងឺកូវីដ-១៩ឡើយ។ ហើយចំពោះការប្រកាសជាផ្លូវការថាជាស្ត្រីអាយុវែងបំផុតលើពិភពលោក កំពុងស្ថិតនៅក្រោមការផ្ទៀងផ្ទាត់របស់ខាងកំណត់ត្រាពិភពលោកហ្គីនណេស៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

លោកយាយកាលនៅមានជីវិត
លោកយាយកាលនៅមានជីវិត
លោកយាយកាលនៅមានជីវិត
លោកយាយកាលនៅមានជីវិត
https://s9.kh1.co/__image/w=650,h=867,q=100/05/0573e7f84135a35e191124f95562073bd6557cba.jpg
លោកយាយកាលនៅមានជីវិត
លោកយាយកាលនៅមានជីវិត
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T