HONDA PCX ស៊េរីថ្មី! រចនាជាមួយប្រណិតភាពឥតខ្ចោះ បានដាក់លក់ជាផ្លូវការនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១!

//s9.kh1.co/23/234cea63e61706df79f1f37ca35224f9b58eac3e.jpg
បច្ចេកវិទ្យា

 ២៤-វិច្ឆិកា-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

អតិថិជនទាំងអស់បានដឹងហើយថា ក្រុមហ៊ុន អិន ស៊ី អិច ​ជាក្រុមហ៊ុនតែមួយ​គត់ ដែលទទួលបានសិទ្ធិក្នុងការផលិតនិងតំឡើង ម៉ូតូ​ម៉ាកហុងដា

ភ្នំពេញ៖ អតិថិជនទាំងអស់បានដឹងហើយថា ក្រុមហ៊ុន អិន ស៊ី អិច ​ជាក្រុមហ៊ុនតែមួយ​គត់ ដែលទទួលបានសិទ្ធិក្នុងការផលិតនិងតំឡើង ម៉ូតូ​ម៉ាកហុងដា ​និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេ​ប្រចាំនៅប្រទេសកម្ពុជា។ ​ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន​ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមហ៊ុនបាន​​ដាក់លក់ជាផ្លូវការម៉ូតូ HONDA PCX ស៊េរីថ្មី ក្រោមគំនិត THE EXCEPTIONAL CLASS ​បង្ហាញពីកិត្យានុភាពនៃភាពប្រណិត ទំនើបឥតខ្ចោះអនុភាពខ្លាំងលើសលប់ ដោយម៉ាស៊ីនបំពាក់ជាមួយបច្ចេកវិទ្យាពិភពលោក eSP+ ​​​​របស់ហុងដា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=181,q=100/39/39a5629b3f8ac46fae1dba2b7f349cef5d497dc7.jpg

ប្រព័ន្ធម៉ាស៊ីនបំពាក់នូវស៊ូប៉ាប់ 4 តង់ ជាមួយប្រព័ន្ធបាញ់ប្រេង PGM-FI ផ្តល់នូវអនុភាពកាន់តែខ្លាំង ធ្វើឲ្យការបើកបរកាន់តែរលូនជួយកាត់បន្ថយការបញេ្ចញជាតិពុលទៅក្នុងបរិស្ថាន និងជួយសន្សំសំចៃប្រេងសាំងបានយ៉ាងល្អ។

https://s9.kh1.co/__image/w=650,h=181,q=100/04/045b79b11192ce9a5017ba3c3ca937f157366f23.jpg

FULL SHARP LED HEADLIGHT

ចង្កៀងមុខ LED! ភ្លឺច្បាស់ល្អ ទំនើបជាមួយនឹងការរចនាបែប Horizontal Lines សាកសមបំផុត​ជាមួយ  PCX ស៊េរីថ្មី។

FULL DIGITAL SPEEDOMETER

FULL DIGITAL SPEEDOMETER រចនាល្អឥតខ្ចោះបែប LIQUID CRYSTAL DISPLAY នៅចំកណ្តាលកុងទ័រ ដែលអាចបង្ហាញច្បាស់ល្អពីដំណើរការគ្រប់មុខងារ។

Honda SMART KEY/Honda SMART CONTROLLER

កាន់តែទំនើបទាន់សម័យជាមួយការបញ្ជាការចាប់ផ្ដើមដំណើរការម៉ូតូរបស់លោកអ្នក ជាមួយប្រព័ន្ធឆ្លាតវៃជួយបង្កើនសុវត្ថិភាពទ្វេរដង។

https://s9.kh1.co/__image/w=650,h=181,q=100/31/31abcc02a7de1c0308266c2cd189a23f13d392d2.jpg

USB TYPE-C SOCKET

ឃ្លុបសាកថ្មធំជាងមុន ផ្តល់ភាពងាយស្រួលជាមួយខ្សែសាកថ្មប្រភេទ USB TYPE-C ផ្សារភ្ជាប់ទៅនឹង

ការរីកចម្រើននៃបច្ចេកវិទ្យាសកលលោក និងរក្សាទំនាក់ទំនងរបស់លោកអ្នកបានគ្រប់ពេលវេលានិង

គ្រប់ទីកន្លែង។

LUGGAGE BOX WITH SEAT STOPPER

អស់បារម្ភពីកន្លែងដាក់សំភារៈ ចំណុះដល់ទៅ ៣០លីត្រ ឬអាចទុកមួកសុវត្ថិភាពដែលមានចង្កា/Full-Face Helmet បាន និង SEAT STOPPER ជួយសម្រួលដល់ការបើកឬបិទកែបម៉ូតូកាន់តែងាយស្រួល។

X-SHAPE LED TAIL LIGHT

ភ្លើងកន្ទុយក្រោយថ្មី! រចនាដោយភ្លើង LED ភ្ជាប់គ្នាជារាងអក្សរ X

ដែលជាបច្ចេកវិទ្យា Multi Optic បញ្ចេញពន្លឺភ្លឺច្បាស់ល្អ ឆ្លុះបញ្ចាំងពីភាពឈានមុខគេរបស់ New PCX

https://s9.kh1.co/__image/w=650,h=181,q=100/05/050b174ff0d85085d0adf3ac54227ad22353d169.jpg

កាន់តែពិសេស​នោះគឺ HONDA PCX ស៊េរីថ្មី មាន៣ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខ្មៅ ពណ៌ស និង ពណ៌ខៀវ។ សម្រាប់អតិថិជនដែលកំពុងស្វែងរកប្រភេទម៉ូតូអូតូទាន់សម័យ ជាមួយបច្ចេកវិទ្យាទំនើប កម្លាំងខ្លាំង HONDA PCX ស៊េរីថ្មី គឺពិតជាជំរើសដ៏សាកសមបំផុតសម្រាប់លោកអ្នក។

គួរបញ្ជាក់ដែរថា៖ អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។ សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬចូលទៅកាន់គេហទំព័រ : https://youtu.be/aK125Nm-4Dg

Website link: https://www.ncxhonda.com/motorcycles/kh/ww150n-ca

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T