នាឡិកាដ៏កម្រ WristMac ឆ្នាំ១៩៨៨ ដែលគេចាត់ទុកថាជា Apple Watch ដំបូង ត្រូវបានដាក់ដេញថ្លៃ

//s9.kh1.co/29/2943164fd309a373f63735eed21f94cc82ef416b.jpg
បច្ចេកវិទ្យា

 ២៤-វិច្ឆិកា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

នាឡិកា WristMac គឺជារបស់ដ៏កម្រមួយ ហើយដូច្នេះមិនការលក់ក្នុងពេលបច្ចុប្បន្ន ដើម្បីកំណត់តម្លៃលក់ឲ្យបានត្រឹមត្រូវនោះទេ។

បរទេស៖ នាឡិកា WristMac គឺជាឧទាហរណ៍ដំបូងនៃបច្ចេកវិទ្យាដែលអាចពាក់បាន ដែលបង្កើតឡើងដោយ Ex Machina, Inc. និង Seiko។ ខណៈពេលដែលវាមិនត្រូវបានផលិតឡើងដោយ Apple ក៏ពិតមែន ឧបករណ៍នេះបានបម្រើការជានាឡិកាដៃ ដែលអាចចាត់ទុកជានាឡិកាកម្មវិធី ដែលអាចភ្ជាប់ទៅកាន់កុំព្យូទ័រ Macintosh និងរក្សាលេខទូរសព្ទ ដាក់ម៉ោងរោទ៍ផ្ទួនៗ និងកត់ត្រាដែលអាចចម្លងចូលទៅកាន់ឌីស ធ្វើជាឯកសារអត្ថបទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងឆ្នាំ១៩៩១ អវកាសយានិករបស់ណាសាបានប្រើប្រាស់នាឡិកា WristMac ដើម្បីទំនាក់ទំនងជាមួយសូហ្វែរកុំព្យូទ័រ Macintosh Portable និង Apple Link នៅលើយានអវកាស Atlantis។ នាឡិកា WristMac គឺជារបស់ដ៏កម្រមួយ ហើយដូច្នេះមិនការលក់ក្នុងពេលបច្ចុប្បន្ន ដើម្បីកំណត់តម្លៃលក់ឲ្យបានត្រឹមត្រូវនោះទេ។

នាយកប្រតិបត្តិក្រុមហ៊ុន ComicConnect លោក Stephen Fishler រំពឹងថា ការចុះបញ្ជីនាឡិកា WristMac នឹងលក់ក្នុងតម្លៃចន្លោះពី១,០០០ដុល្លារទៅ១០០,០០០ដុល្លារ ជាមួយនឹងតម្លៃរំពឹងលក់ចុងក្រោយអាចស្ថិតនៅក្នុងរង្វង់២៥,០០០ដុល្លារទៅ៥០,០០០ដុល្លារ។

នាឡិកា WristMac ដែលមិនទាន់ត្រូវបានគេពាក់នៅឡើយ ដែលស្ថិតនៅក្នុងការដេញថ្លៃ នឹងមកជាមួយប្រអប់ដើមរបស់វា រួមជាមួយកាតចុះឈ្មោះ សៀវភៅណែនាំ និងឌីសសូហ្វែរ WristMac 1.2។ ការដេញថ្លៃចាប់ផ្ដើមពីតម្លៃ១ដុល្លារ តាមរយៈការដេញថ្លៃអនឡាញ រហូតដល់ថ្ងៃទី១៨ ខែធ្នូ៕

នាឡិកា WristMac
នាឡិកា WristMac

ប្រភព: MacRumors

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T