Karina នាំហ្វេនទស្សនាទីក្រុងសេអ៊ូល និងបង្ហាញឈុត Hanbok ដ៏ស្រស់ស្អាតរបស់កូរ៉េ! (មានវីដេអូ)

//s9.kh1.co/d9/d9dd3f51f81dc3682cd08a3c01190925d8540550.jpg
យុវវ័យ

 ២៣-វិច្ឆិកា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Karina សមាជិកក្រុម aespa បាននាំហ្វេនៗទស្សនាការធ្វើដំណើរកម្សាន្តទៅកាន់ទីក្រុងសេអ៊ូល និងបង្ហាញពីឈុត Hanbok ដ៏ស្រស់ស្អាតរបស់ប្រទេសកូរ៉េខាងត្បូង!

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ Karina សមាជិកក្រុម aespa បានបង្ហាញខ្លួននៅក្នុងវគ្គដំបូងរបស់ «Travel Diary: Soul; Seoul» និងបានផ្ដល់នូវដំណើរកម្សាន្តដល់អ្នកទស្សនារដ្ឋធានីដ៏ស្រស់ស្អាតគឺទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលជាកន្លែងប្រមូលផ្ដុំទៅដោយរឿងរ៉ាវចម្រុះទាំងបច្ចុប្បន្ន និងអតីតកាលរួមគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងវីដេអូនោះដែរ Karina បាននាំអ្នកគាំទ្រ និងអ្នកទស្សនាធ្វើដំណើរកម្សាន្តជុំវិញទីក្រុងដែលនាងស្រលាញ់បំផុត ដោយជាទិសដៅដំបូងនាងបាននាំអ្នកទស្សនាទៅកាន់ព្រះរាជវាំង Changgyeong Palace ដោយនាង​បាន​ពន្យល់​ថា វិមាន​នេះ​ត្រូវ​បាន​គេ​ឃើញ​ជា​ញឹក​ញាប់​ក្នុង​រឿង​ភាគ​ប្រវត្តិសាស្ត្រ ហើយ​ក៏​ចែករំលែក​អារម្មណ៍​រំភើប​ផ្ទាល់ខ្លួនដែរ។

លើសពីនេះ Karina បាននាំអ្នកគាំទ្ររបស់នាងទៅកាន់កន្លែងដែលអ្នកទស្សនាអាចទទួលបានបទពិសោធន៍យ៉ាងពេញលេញពីប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េ ពោលគឺថែមទាំងអាចចូលហាងជួលឈុត Hanbok ដែលជាឈុតប្រពៃណីរបស់កូរ៉េ​ឈុតដ៏​ស្រស់​ស្អាត​មកពាក់ ហើយ​ដើរ​ជុំវិញ​វាំង​ដើម្បី​ផ្តិតយករូបភាពទីតាំង​ប្រវត្តិសាស្ត្រ​ដ៏អស្ចារ្យនេះ៕

ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម ៖

Karina 
Karina 
Karina 
Karina 
Karina 
Karina 
Karina 
Karina 
Karina 
Karina 
Karina 
Karina 
Karina 
Karina 
Karina 

ប្រភព ៖ Allkpop

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T